About Me

header ads

ម៉ូតូហុងដាឌ្រីម២គ្រឿង ជិះបុ..កគ្នា របួសធ្ង..ន់ស្រាល២នាក់

 ខេត្តកណ្តាល ៖

កណ្តាល ៖ យុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម២គ្រឿងជិះបុកគ្នា កាលពីវេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-9159 ជិះដោយឈ្មោះ ឡេង ទិត្យ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H-6516 ជិះដោយឈ្មោះ គ្រាន់ ម៉េងហៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ យុវជនរងគ្រោះជិះពីត្បូងទៅជើង ដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែភាគីម៉ូតូម្ខាងទៀតជិះពីត្បូងទៅជើងលឿនហ្វ្រាំងអត់ទាន់ជ្រុលបុកពីក្រោយ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ ម្នាក់ទៀតរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តប្រតិបត្តិស្រុកដឹកយកទៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕