ម៉ូតូឌ្រីមសង់បុកជាមួយកង់បី បើកឆ្លងផ្លូវបណ្ដាលអោយរបួ..សធ្ង...ន់ស្រាល ៣

រាជធានីភ្នំពេញ ៖ 

ម៉ូតូហុងដាឌ្រីមសង់បើកបោះពួយបុកជាមួយកង់បីបើកឆ្លងផ្លូវពេញទំហឹងបណ្ដាលអោយមនុស្ស៣នាក់របួសធ្ងន់ស្រាលត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅជួយសង្រ្គោះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលវេលាម៉ោង៦នឹង៣០នាទីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ផ្លូវបេតុង៥០ម៉ត្រ ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JE-2608 ជិះដោយយុវជន២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង៥០ម៉ែត្រទិសដៅពីត្បូងមកជើងក្នងល្បឿនលឿនខណ:មកដល់ចំណុចកើតហេតុបានជ្រុលទៅបុកកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេភ្នំពេញ1KB-7429ជិះដោយបុសម្នាក់បើកឆ្លងផ្លូវចំហៀងស្ដាំខាងមុខពេញទំហឹងបណ្ដាលអោយកង់បីរេចង្កូតធ្លាក់ផ្លូវ របួធ្ងន់ស្រាល៣នាក់ត្រូវបានសមត្ថកិច្ចបានបញ្ជូនជនរងគ្រោទៅសង្រ្គោះភ្លាមៗ ចំណែកកង់បីនិងម៉ូតូខូចខាតទាំងសងខាង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ជួយសម្រួលចរាចរណ៍ ជនរងគ្រោះត្រូវបានរថយន្តមន្ទីពេទ្យបង្អែកដង្កោដឹកយកទៅជួយសង្រ្គោះ រួចធ្វើការវាស់វែងយកម៉ូតូនិងកង់បីទៅរក្សារទុករងចាំស្រាយនៅពេលក្រោយ ៕