ស្រ្តីចំណាស់ម្នាក់ជាម្ដាយយកកាំ...បិ....តចាក់កូនស្រីបង្កើត២កាំ...បិ...ត​បណ្ដាលរងរបួ...សធ្ង...ន់ធ្ងរ​

 រាជធានីភ្នំពេញ ៖ 

ហេតុការណ៍​ស្ថិត​នៅភូមិដេីមគ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ​នាវេលាម៉ោង២យប់ត្រូវនិងថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៤ ។

យោងទៅតាមប្រព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ ស្ត្រីចំណាស់ម្នាក់បានឈ្លោះគ្នាជាមួយកូនស្រីនៅមុខបន្ទប់ជួលក្នុងភូមិដើមគររហូតផ្អើលអ្នកភូមិចេញមកមើលមួយសន្ទុះក្រោយមកបងប្អូនប្រជាពលរដ្ឋ។ក៏បានជួយយកសោទៅចាក់ទ្វារកុំឲ្យស្ត្រីចំណាស់ខាងលើទៅឈ្លោះគ្នាជាមួយនឹងកូនស្រីរបស់គាតទៀតស្រាប់តែមួយសន្ទុះក្រោយមក ស្រ្តីចំណាស់ដែលត្រូវជាម្ដាយក៏ឈ្លោះគ្នា យកកាំបិតចាក់កូនស្រីបង្កើត២កាំបិត​បណ្ដាលរងរបួសធ្ងន់ធ្ងរ​ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដេីម្បី​សង្រ្គោះ​ ​​​។ ក្រោយកេីតហេតុស្រ្តីជាម្ដាយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់​ ដេីម្បីចាត់ការតាមនិតិវិធី ៕