រថយន្តបើកបុ..កម៉ូតូហុងដាឌ្រីម ប្លោ..ងខ្ទាតធ្លា...ក់ចូលក្នុងប្រឡាយ រងរបួសធ្ង...ន់

រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ក្នុងសភាពរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅក្នុងប្រឡាយ រួមជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿង និងស្នាម ដាន រថយន្តបើកបុកពីក្រោយ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមឯកសារតាមខ្លួន ជនរងគ្រោះមានឈ្មោះ នី សុីនួន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឧកញ៉ាសុឹង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Y-5255 ជាមធ្យោបាយ ។

បើតាមសមត្ថកិច្ច ពិនិត្យ ស្លាកស្នាម សន្និដ្ឋានបានថា ជនរងគ្រោះខណៈដែលធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបើកបុកពីក្រោយ បណ្តាលឱ្យប្លោងខ្ទាតធ្លាក់ទាំងមនុស្ស ទាំងម៉ូតូចូលក្នុងប្រឡាយ របួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង តាំងពីពេលយប់ គ្មានអ្នកណាដឹង រហូតដល់វេលាម៉ោងខាងលើ ភ្លឺច្បាស់ ទើបបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ប្រទះឃើញ សមត្ថកិច្ចចុះទៅ អន្តរាគមន៍ ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕