About Me

header ads

កំពុងអង្គុយមើលឪពុកភ្ជួរស្រែ រន្ទះបា...ញ់ស្លា...ប់ម្នាក់ របួសធ្ង..ន់ម្នាក់

ខេត្តសៀមរាប ៖ 

យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះធម្មជាតិ ខណៈពេលដែលកំពុងអង្គុយមើលឪពុកភ្ជួរដីស្រែ ស្រាប់តែមេឃធ្លាក់ភ្លៀង ផ្គររន្ទះបាញ់ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចត្រពាំងក្បាលក្របី ក្នុងភូមិរំដួល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។

ជនរងគ្រោះម្នាក់បានស្លាប់មានឈ្មោះ កុក មិនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ នៅ ចាន់ ហៅណាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្នុងភូមិកើតហេតុ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុបុរសឈ្មោះ តិត កុក អាយុ៥៣ឆ្នាំ មុខរបរកសិករ បានយកគោយន្តកន្ត្រៃទៅភ្ជួរដីស្រែ នៅចំណុចកើតហេតុ ហើយត្រូវបានជនរងគ្រោះត្រូវជាកូន និងក្មួយ បានទៅអង្គុយមើល ខណៈដែលឪពុកកំពុងតែភ្ជួរដី មេឃធ្លាក់ភ្លៀងរលឹម នៅតែបន្តភ្ជួរ ស្រាប់តែផ្គរ រន្ទះបាញ់បណ្តាលឱ្យកូនស្លាប់ ក្មួយរងរបួសធ្ងន់ ។ ក្រោយកើតហេតុភ្លាមៗ ផ្អើលអ្នកស្រុកនាំគ្នាជួយដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកពួក តែត្រូវបានគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះម្នាក់បានស្លាប់ហើយ ចំណែកម្នាក់ទៀតសង្គ្រោះបន្ទាន់ ៕