រថយន្ត​ កូរ៉ូឡា បុ...ករថយន្ត​ ឡិចស៊ីស​ RX350​ កំពុងឈប់ស្តុបពីក្រោយ រងការខូចខាតយ៉ាងដំណំ

 រាជធានីភ្នំពេញ ៖ 

នារីម្នាក់បើករថយន្ត​ កូរ៉ូឡា​មួយគ្រឿង បុករថយន្ត​ ឡិចស៊ីស​ RX350​ ពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង ១២យប់​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២៤ ស្ថិត​តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ បើករថយន្ត​ កូរ៉ូឡា​ ពាក់ស្លាកលេខ ភ្នំពេញ​ 2F-8416 បុករថយន្ត​ ឡិចស៊ីស​ RX350​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BJ-4466 ចំពីក្រោយ ពេលឈប់ស្ដុប បណ្ដាលឲ្យរងការខូចខាត​តែម្តង ។ ក្រោយកើតហេតុ ភាគីទាំងសងខាង បានសម្រួលបញ្ចប់រឿងនៅកន្លែងកើតហេតុ​ ៕