About Me

header ads

ខំដើររកប្រពន្ធនៅម្ដុំស្ពានភ្លោះកោះពេជ្រ ត្រូវក្រុមចោរ កា...ប់ប្ល....ន់យកទូរសព្ទនិងលុយអស់ពីខ្លួន របួ....សធ្ង....ន់ទៀត

 រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ខំដើររកប្រពន្ធនៅម្ដុំស្ពានភ្លោះកោះពេជ្រ ក៏ត្រូវបានជនសង្ស័យមួយក្រុម ស្ទាក់កាប់ប្លន់យកទូរសព្ទដៃ និងលុយ ៤ម៉ឺនរៀលបានសម្រេច បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ។ ចំណែកក្រុមចោរទាំងនោះ បានប្រញាប់រត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង៣ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៤ ។

តាមសម្ដីពីជនរងគ្រោះបានរៀបរាប់ថា គាត់បានបាត់ប្រពន្ធ ហើយក៏មានគេឃើញប្រពន្ធគាត់នៅម្ដុំស្ពានភ្លោះកោះពេជ្រ ទើបគាត់ក៏មករក តែត្រូវបានជនសង្ស័យមួយក្រុម ស្ទាក់កាប់ប្លន់យកទូរសព្ទដៃម៉ាកOppo និងលុយ ៤ម៉ឺនរៀលបានសម្រេច រួចក្រុមចោរទាំងនោះ បានប្រញាប់រត់គេចខ្លួនបាត់ តែម្តង ។ ក្រោយកើតហេតុសមត្ថកិច្ចក៏បានមកដល់ ទំនាក់ទំនងទៅរករថយន្តសង្គ្រោះដើម្បីធ្វើការសង្គ្រោះ បញ្ជូនបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យសិន រួចចាំមកដាក់ពាក្យបណ្ដឹងពេលក្រោយ នៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ៕