យុវជន២នាក់ គេចពីគេដេ.ញវា..យ ភ័..យពេកបុ...កទ្រូងផ្លូវស្លា..ប់ម្នាក់ ម្នាក់ទៀតរបួ..សធ្ង..ន់

 រាជធានីភ្នំពេញ៖ 

យុវជនម្នាក់ បានស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀត របួសធ្ងន់ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយប្រជាពលរដ្ឋបានឃើញ ជនរងគ្រោះទាំង២នាក់នេះ ជិះគេចពីក្មេងទំនើងមួយក្រុមទៀត ដេញតាមពីក្រោយ ភ័យពេកក៏មកបុកខឿនសួនច្បារចែកទ្រូងផ្លូវ ទាំងកម្រោលតែម្តង រួចហើយក្រុមក្មេងទំនើងទាំងនោះក៏ប្រញាប់រត់គេចខ្លួនបាត់អស់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវកប់ស្រូវ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជុំវិញករណីនេះ កងសង្រ្គោះបន្ទាន់៧១១ កងពលតូចលេខ៧០ បានចេញជួយដឹក សពជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដឹកបញ្ជូនទៅតម្កល់ធ្វើបុណ្យនៅ ស្រុកអង្គស្នួល តាមការស្នើសុំពីក្រុមគ្រួសារ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ រ៉ាត់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ដោយក្រុមគ្រួសារក្រក្សត់ សូម្បីតែលុយធ្វើបុណ្យគ្មានផង ក្រុមគ្រួសារស្នើសុំរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកសពយកទៅធ្វើបុណ្យ នៅវត្តផ្អរ ស្ថិតនៅក្នុងភូមិបឹងអញ្ចាញ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ៕