បែកថ្នាំញៀន! វាយកម្ទេចស្តូបដាក់ធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម រួចឈប់ម៉ូតូកណ្តាលផ្លូវ ដុតកម្ទេចចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

 ខេត្តបាត់ដំបង ៖ 

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​ និងអ្នកប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤​ នៅក្នុងសង្កាត់ស្វាយប៉ោ​ក្រុងបាត់​ដំ​បង​ មានអគ្គិភ័យមួយកើតឡើង​ដោយបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក​ Zoomer-X​ ធ្វើសកម្មភាពដុតម៉ូតូដែល​ ជិះនោះចោលបង្កឱ្យមាន​ការភ្ញាក់ផ្អើល​ ដល់អ្នកធ្វើដំណើរ​តាមដង​ផ្លូវ​ ហើយ​ភ្លាមៗត្រូវបានធ្វើការអន្តរាគមន៍​ ពន្លត់​បានតែម៉ូតូត្រូវខូចខាតស្ទើរទាំងស្រុង​ ហើយក្នុងឧប្បត្តិហេតុនេះ​មិនបង្កឱ្យមានគ្រោះថ្នាក់​ដល់ អ្នកណាឡើយ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

នៅពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាឱ្យមន្រ្តីនរបាលធ្វើការ​ស្រាវជ្រាវជុំវិញករ​ណីនេះ ​ស្វែងរកបុរសដែលធ្វើសក​ម្មភាពដុតម៉ូតូនោះហើយនៅរ​សៀលថ្ងៃដដែលនេះ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំ ដែលមាន​លោកវរសេ​នី​យ៍ឯក​ឡុង​ យោធាវីរៈ ជាអធិការបានដឹកនាំស្រាវជ្រាវ​រហូតឃាត់​ខ្លួនបុរសម្នាក់ឈ្មោះទូច សុផាន់ណា ហៅភិន អាយុ​៣៦ឆ្នាំ រស់នៅភូមិព្រែក​ហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង​ ឃាត់នៅចំ​ណុចភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង​នាំមកធ្វើការសាក​សួរ នៅអធិការដ្ឋាន​នគរបាលស្រុក ។

តាមលទ្ធផលនៃការសាកសួរនេះជនសង័្សយខាងលើបានឆ្លើយ​សារភាពថា​ នាព្រឹកនោះគឺរូបគេបានធ្វើសកម្មភាពយកចបកាប់វាយបំ ផ្លាញទីបូជនីយដ្ឋានសាសនាឬបូ ជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា (វាយស្តូបទីសក្ការបូជា ដាក់ធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម)​ នៅ ក្នុងបរិវេណវត្តសំរោងក្នុង​ ឃុំសំ​រោងក្នុង​ ស្រុក​ឯកភ្នំ​ ហើយពេលវាយបំផ្លាញវត្ថុនៅទីនេះរួច​ រួបគេ​បានជិះម៉ូតូខាងលើ​ មកដល់ចំណុច​សង្កាត់ស្វាយប៉ោ​ ក្រុងបាត់​ដំបង គេបានដុតម៉ូតូនោះបង្កឱ្យឆាបឆេះ​រួចគេគេចខ្លួនតែម្តង ។

ចំពោះមូលហេតុដែលនាំទៅដល់​ការប្រព្រឹត្តិនូវស​កម្មភាពបែប​នេះរូបគេបានឆ្លើយសារភាពថា​ គេបា​ន​ប្រើប្រាស់គ្រឿងញៀនក្នុងកម្រិ​តច្រើន ។ នៅពេលនេះលោកអធិការនគរ​បាលស្រុកឯកភ្នំបានបញ្ជាក់ថា​ ការធ្វើតេស្តស្វែងរកសារធាតុញៀនចំ​ពោះជនសង័្សយខាងលើ​ បានបង្ហាញថា​ គេពិតជាមានវិជ្ជមាននៃ​សារធាតុញៀននៅក្នុងខ្លួនប្រាកដ​មែន ។ យ៉ាងណាក៏ដោយជនសង័្សយរូប​នេះ​ សមត្ថកិច្ចនឹងរៀបចំសំ​ណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ ៕