About Me

header ads

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី​ប៉ុនប៉ង​លួច​

 រាជធានីភ្នំពេញ ៖ 

ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌ​ពោធិ៍សែនជ័យ ឃាត់ខ្លួន ពាក់ព័ន្ធករណី​ប៉ុនប៉ង​លួច​ ។ នេះបើយោងតាមផេក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានបង្ហោះ ។


សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី​២៤​ ខែមេសា​ ឆ្នាំ​ ២០២៤​ ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ ។ ក្នុងនោះ វត្ថុ​តាង​ដក​ហូត​រួម​មាន​ ៖​ ដែក​សរសរសៃសម្រាប់ឆ្គិះ​សោរ​បន្ទប់​ចំនួន​០១, ទុរវីស ចំនួន​០១ និង​សម្ភារៈមួយ​ចំនួន​ទៀត ​។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕