About Me

header ads

ស្ទាវបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ២នាក់ ត្រូវចាប់កោរត្រងោល រួចឲ្យលើកម៉ូតូបង្ហោះជុំវិញដងទង់ជាតិ ស្រែកថាខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ

 ខេត្តតាកែវ  ៖ 

ក្រុមក្មេងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ២នាក់ ត្រូវបានសមត្ថកិច្ចប្រើធម៌ក្តៅ កោរសក់ឲ្យត្រងោល រួចឲ្យលើកម៉ូតូបង្ហោះជុំវិញដងទង់ជាតិ ស្រែកថាខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ ។ តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ២ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៤.៤៥ ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយក្មេងស្ទាវ២នាក់ជិះម៉ូតូមួយគ្រឿង ។

ក្នុងពេលភ្លាមៗនោះក្មេងស្ទាវទាំង២នាក់រួមទាំងវត្ថុតាង(ម៉ូតូ) ត្រូវបានកម្លាំងរបស់កងរាជអាវុធហត្ថស្រុកបាទីសហការជាមួយកម្លាំងមន្ទីស្រាវជ្រាវនិងបង្រ្កាបបទល្មើសខេត្តធ្វើការឃាត់ខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ។ ទី១ឈ្មោះម៉េង តារាភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សរស់នៅ ភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ៕ ទី២ឈ្មោះធាវីរយុទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ  និងធ្វើការដកហូតម៉ូតូម៉ាកនិចពណ៌ក្រហមលាយសរ ស៊េរីឆ្នាំ២០២៤ពាក់ផ្លាកលេភ្នំពេញ1KR1671 ចំនួនមួយគ្រឿង ។

ដោយមានការណែនាំពីលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអនុញ្ញាតអោយកម្លាំងធ្វើការអប់រំណែនាំធ្វើកិច្ចសន្យានិងអោយអាណាព្យាបាលមកធានាដល់ក្មេងស្ទាវទាំង២វិលត្រលប់ទៅលំនៅដ្ឋាន និងប្រគល់ម៉ូតូជូនវិញ ៕