About Me

header ads

ក្រុមចោរធាក់ប្លន់យកម៉ូតូ មួយសម្បុកប្រចាំក្រុងតាខ្មៅ អស់លក្ខណ៍ត្រូវសមត្ថកិច្ចបង្ក្រាបបាន

 ខេត្តកណ្តាល ៖ 

ក្រុមចោរធាក់ប្លន់យកម៉ូតូមួយសំបុកប្រចាំក្រុងតាខ្មៅ អស់លក្ខណ៍ត្រូវសមត្ថកិច្ចបង្ក្រាបបាន ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។ 

សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវបង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ បានចំនួន ៦ នាក់ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (ធាក់វាយប្លន់យកម៉ូតូ) និងទទួលផលចោរកម្ម .រក្សាទុកនៅសារធាតុញៀនខុសច្បាប់ ក្នុងនោះរួមមាន ៖

*ករណីទី១ កើតហេតុនៅថ្ងៃទី១៣-០៤-២០២៤ ម៉ោង០១និង៣០នាទី ចំណុច តាមផ្លូវ២១ មុខមណ្ឌលកុមារអរុណរះ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះសែ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ដូរ ។

*ករណីទី២ កើតហេតុនៅថ្ងៃទី១៦-០៤-២០២៤ ម៉ោង០២និង០០នាទី ចំណុច តាមផ្លូវ២១ មុខបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ខឹម ដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធា ។

ក្នុងនោះ ជនសង្ស័យចំនួន០៦នាក់ ដែលឃាត់ខ្លួនបានរួមមាន ៖

១-ឈ្មោះជា មករា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។គ្មានសារធាតុញៀនក្នុងទឹកនោម(-)។

២-ឈ្មោះខៀវគឹមឡុងភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល២ឆ្នាំ ករណីលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់យកម៉ូតូ)។មានសារធាតុញៀនក្នុងទឹកនោម(+)។

៣-ឈ្មោះឌី ដេវីដ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។មានសារធាតុញៀនក្នុងទឹកនោម(+)។

៤-ឈ្មោះឃឹម ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។មានសារធាតុញៀនក្នុងទឹកនោម(+)។

៥-ឈ្មោះអ៊ូ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ,មុខរបរមិនពិតប្រាកដ,អ្នកទទួលទិញម៉ូតូ(ឃាត់ខ្លួន)។មានសារធាតុញៀនក្នុងទឹកនោម(+)។

៦-ឈ្មោះ ប៉េង គឹមសេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ,មុខរបរមិនពិតប្រាកដ អ្នកទទួលទិញម៉ូតូ (ឃាត់ខ្លួន)។ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៦ខែករណីទទួលផលចោរកម្ម។មានសារធាតុញៀនក្នុងទឹកនោម(+)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕