About Me

header ads

អតីតប្រពន្ធមេឃុំ ចង..ក.ស្លា..ប់ក្បែរផ្លូវ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយច្រើនពេក

ខេត្តបាត់ដំបង ÷ 

ប្រពន្ធអតីតមេឃុំព្រែកព្រះស្តេចម្នាក់ចងកស្លាប់នឹងធ្នឹមកាំជណ្តើរក្បែរផ្លូវក្នុងភូមិ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយច្រើនមុខ ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីស្រ្តីម្នាក់គិតខ្លីធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាព្រលឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ឋិតក្នុងភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ស្ត្រីជនរងគ្រោះសង្ស័យធ្វើអត្តឃាតតាំងពីវេលាទៀបភ្លី ព្រោះជាទំលាប់គាត់តែងក្រោកពីព្រលឹមហាត់ប្រាណរៀងរាល់ម៉ោង ៤:០០នាទីព្រឹករាល់ថ្ងៃ ទំនងក្រោកពីដំណេកមកបញ្ចប់ជីវិតតែម្តងនៅនឹងធ្នឹមជណ្តើរដែកមុខសិប្បកម្មផលិតនំប៉័ងតែម្តង។ ស្ត្រីជនរងគ្រោះមានជំងឺជាច្រើនមុខដូចជា ជំងឺលើសឈាម ទឹកនោមផ្អែមជាដើម ។

ប្រភពដដែលបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ ៧០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សង្កាត់កើតហេតុខាងលើ។ ក្រោយចុះពិត្យសមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕