About Me

header ads

យុវជនម្នាក់របួ....សធ្ង....ន់ធ្ងរ សង្ស័យដួ...លខ្លួនឯង តែទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្ត

 រាជធានីភ្នំពេញ ៖ 

យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរណាស់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយត្រូវបានគេឃើញ ដេកដួលលើផ្លូវសង្ស័យដួលខ្លួនឯង តែទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្តជុំវិញករណីនេះ ថាតើជនរងគ្រោះដួលដោយខ្លួនឯង ឬគាត់បុកជាមួយអ្វី ឬមានអ្វីមកបុកគាត់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង១០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចមុខហាងតន្រ្តីស្នេហ៍ម្លប់ស្នាយ លើផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលជួបគ្រោះថ្នាក់នេះ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JZ 6042 បើកបរដោយឈ្មោះ ស៊ីម កុសំ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិទួលរការ ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិវាលបេងលើ ឃុំអង្គរអង្គរ ស្រុកពាមជរ ខេត្តព្រៃវែង រងរបួសធ្ងន់សំរាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី ហើយបើតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ច គឺម៉ូតូបើកបរក្នុងទិសដៅ ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បានចាប់ហ្វ្រាំងបោកដួលតែម្ដង បណ្តាលមកពីម៉ូតូបើកបរលឿនខ្វះការប្រុងប្រយ័ត្នតែទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្តជុំវិញករណីនេះ ថាតើជនរងគ្រោះដួលដោយខ្លួនឯង ឬគាត់បុកជាមួយអ្វី ឬមានអ្វីមកបុកគាត់ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង យកម៉ូតូខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវបន្ត ៕