About Me

header ads

មន្ត្រីជាប់កិច្ចសន្យាពន្ធដារម្នាក់ ត្អូញប្រាប់អ្នកធ្វើការថាខ្លួនអត់ស្រួលខ្លួន ព្រឹកឡើងដេកស្លា...ប់ក្នុងបន្ទប់ជួល

 រាជធានីភ្នំពេញ: 

មន្ត្រីជាប់កិច្ចសន្យាពន្ធដារម្នាក់ បានត្អូញប្រាប់អ្នកធ្វើការថាខ្លួនអត់ស្រួលខ្លួន ស្រាប់តែព្រឹកឡើងដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ត្រូវចំណុចផ្ទះជួលបន្ទប់លេខ១៧ ជាន់ទី២ ស្ថិតនៅក្នុងភូមិរោងចក្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សព​រង​គ្រោះ​មាន​ឈ្មោះ​ ផយ​ ម៉េង​លាង​ អាយុ​៣៥ឆ្នាំ​ មុខរបរ​មន្ត្រី​កិច្ច​សន្យា​នៃ​អគ្គនាយកដ្ឋាន​ពន្ឋដា​ ស្នាក់នៅ​បន្ទប់​ជួល​កេីត​ហេតុ​ខាង​លើ​ មាន​ស្រុក​កំណើត​នៅ​ ឃុំ​ឫស្សី​ស្រុក​ ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម​ ។

បើយោងតាមប្រភព​ពី​សាច់ញាតិ​សព​រង​គ្រោះ​ បានបញ្ជាក់ប្រាប់ អោយ​ដឹងថា​ សព​រង​គ្រោះ​មិន​មាន​ជម្ងឺ​ អ្វី​ប្រចាំ​កាយ​ឡេីយ​។ ហេីយ​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​០៨​ ម្សិលមិញ​ ជនរងគ្រោះ​បាន​ទៅ​ធ្វើការ​ ជាធម្មតា​ ហេីយ​រអ៊ូ​ថា​អត់​ស្រួល​ខ្លួន​ និង​ បាន​ដាក់​ច្បាប់​សុំ​សម្រាក​ ថ្ងៃ​ទី​០៩​ មួយ​ថ្ងៃ​ ។ លុះ​នៅ​វេលា​ព្រឹក​កេីត​ហេតុ​ ម្តាយ​ជន​រងគ្រោះ​ ឃេីញ​អាការៈ​ជន​រងគ្រោះ​ស្លេក​ស្លាំង​ ខ្លាំង​ ក៏​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ មកដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ ខណៈ​រថយន្ដ​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ឃ្មួញ​ មកដល់​ជនរងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហេីយ​ ។

សមត្ថកិច្ចជំនាញ បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នង​ការ​ដ្ធាន​នគរបាល​រាជធានី​បាន​ធ្វើ​កោសល្យវិច័យ​លេី​សព​រង​គ្រោះ​ និង​ បាន​បញ្ជាក់​ថា​ សព​ស្លាប់​ដោយសារ​គាំងបេះដូង​ (ខ្យល់​គរ)​ ។ បច្ចុប្បន្ន​សព​ ត្រូវ​បាន​សាច់​ញាតិ​ ដឹក​យក​ទៅ​ស្រុក​កំណើត​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕