About Me

header ads

ជិះម៉ូតូលឿនជ្រុលបុ...កសត្វឆ្កែ ដួលបោ...កស្លា...ប់ប្រពន្ធ ប្តីរបួសស្រាល

ខេត្តសៀមរាប ៖ 

ស្ត្រីម្នាក់បានស្លាប់ ចំណែកប្តីរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកសត្វឆ្កែ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ២៦៨ ក្នុងភូមិព្រៃល្ងៀង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

តាមនគរបាលបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ យុិន វិន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកប្តីរងរបួសស្រាល ឈ្មោះ ស្រឿន សាឡាវ អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិធាស្នា ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ប្រភពដដែលបន្តទៀតថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-7379 ឌុបគ្នាធ្វើដំណើរ លឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកសត្វឆ្កែរត់ដេញគ្នាឆ្លងផ្លូវ បណ្តាលឱ្យដួលបោក បាក់កស្លាប់ប្រពន្ធ ប្តីរបួសស្រាល ចំណែកសត្វឆ្កែ រត់បោលទៅបាត់ ។ ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះទៅអន្តរាគមន៍ ពិនិត្យជាក់ស្តែង ប្រគល់សពស្ត្រីរងគ្រោះជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕