About Me

header ads

ស្រវឹងស្រាបេីករថយន្តទៅបុ...កម៉ូតូ កំពុងចតទិញបាយឆាប្លោងបុ...ករទេះលក់គោដុតខ្ទេច

រាជធានីភ្នំពេញ ៖ 

នារីស្រស់ស្អាតម្នាក់ បេីករថយន្តសេរីទំេនីបមួយគ្រឿងចេញកម្មវិធីគេ ក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុក និងម៉ូតូមួយគ្រឿងកំពុងឈប់ទិញបាយឆា បណ្តាលឪ្យប្លោងទៅផ្ទប់ រទេះលក់គោដុត កាលពីវេលាម៉ោង ០១:៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុ បានឪ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញនារី ម្នាក់បេីករថយន្តសេរីទំនេីបមួយគ្រឿង ម៉ាក Lend cruser V6 ពណ៌សរមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-1198 ដែរធ្វេីដំណេីរទិសដៅ ពីកេីត ទៅលិច ស្រាប់តែមកដល់ចំណុច ស្តុបវត្តនិរោធ ក៏បានរេចង្កូតទៅបុកនិង ម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ខ្មៅ ដែរមានពាក់ស្លាកលេខ ភ្នំពេញ 1HD-1696 ដែរកំពុងឈប់ទិញបាយឆា បណ្តាលឪ្យប្លោងទៅបុករទេះលក់គោដុតមួយទៀត រងការខូចខាតទាំងបី ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញខណ្ឌច្បារអំពៅបានមកដល់ ឱ្យភាគីខាងរថយន្ត ទៅចរចារគ្នានៅខណ្ឌដេីម្បីបញ្ចប់រឿង ៕