ម្តាយធំ ឡើងអុជធូបសែនថ្ងៃសីល បែរជាឃើញក្មួយច....ងកស្លា.....ប់បាត់ទៅហើយ

 រាជធានីភ្នំពេញ៖ 

មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ ខណៈម្តាយធំ ឡើងអុជធូបសែនថ្ងៃសីល រុញទ្វារចូលទៅ បែរជាឃើញក្មួយចងកស្លាប់បាត់ទៅហើយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២៤៦ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ន រតន: ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅផ្ទះកើតហេតុខាងលើ ។

តាមការបំភ្លឺពីឈ្មោះម៉ន បូរ៉ា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះកើតហេតុខាងលើ ដែលត្រូវជាឪពុកសព បានអោយដឹងថា កន្លងមកកូនរបស់ខ្ញុំមានជម្ងឺសួត និងប្រើប្រាស់គ្រឿងញៀនរយៈពេល៣ឆ្នាំហើយ លុះនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤នឹង៣៨នាទី បងថ្លៃគាត់ឈ្មោះ បូ ស្រី ភេទស្រី អាយុ៥៥ឆ្នាំ បានឡើងទៅលើផ្ទះដើម្បីអុជធូប ពេលឡើងទៅដល់ឃើញទ្វារផ្ទះបិទ ក៏រុញចូល  ស្រាប់តែឃើញកូនគាត់ចងកតែម្តង ។

តាមការពិនិត្យផ្ទះកើតហេតុនេះ ធ្វើអំពីថ្មខាងក្រោម ឈើលើ ហើយនៅផ្ទះឈើខាងលើមានទ្វារចេញចូលមួយនៅពីខាងជើងត្រូវបិតផ្អឹម ពុំមានចាក់សោរទេ ហើយនៅក្នុងរនាបក្តារផ្ទះសុទ្ឋតែធូលីដី ដោយឡែកនៅលើរនាបក្តារក្បែរមេដំបូល ឃើញមានក្រម៉ាក្រឡាការ៉ូមួយពណ៏ក្រហម លឿង ស ខ្មៅមានស្នាមកាត់ថ្មី ,មួកមួយនិងខ្សែកាបូបពណ៏ខ្មៅមួយ។ នៅក្រោមមេដំបូលឃើញមានកៅអីដែកមួយកំពស់០,៤០ម៉ែត្រដួលមកកើត,កន្ត្រៃមួយ និងឃើញមានសាកសពមនុស្សប្រុសចងកដោយខ្សែចំណងក្រម៉ាក្រឡាការ៉ូពណ៏ក្រហម ស លឿង ខ្មៅតជាប់គ្នាសម្លាប់មុខជាប់មេដំបូល បែរមុខទៅលិច ដៃទាំងពីរសំយ៉ុងចុះក្រោមក្តាប់ ជើងទាំងពីរបត់ទៅក្រោយ ក្បាលជង្គង់ផុតពីរនាបក្តារកំពស់១០សង់ទីម៉ែត្រ មានហៀរទឹកមាត់ប្រឡាក់នៅលើទ្រូង ហើយកន្លែងកើតហេតុពិនិត្យរកឃើញ ក្រម៉ាមួយមានស្នាមកាត់ថ្មី ខ្សែចំណង និងកៅអីដែកមួយ សពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី មានសភាពរឹង ។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយចងក(ធ្វើអត្តឃាត)ពិតមែន និងប្រគល់ឲ្យឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕