About Me

header ads

ក្រុមចោរ០៣នាក់ លួចម៉ូតូគេក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

 រាជធានីភ្នំពេញ ៖ 

ជនសង្ស័យចំនួន ០៣នាក់ ធ្វើសកម្មភាព ​​លួច​យកម៉ូតូ​របស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។ នេះបើយោងតាមផេក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅ​ថ្ងៃទី​២៤​ ខែ​មេសា​ ឆ្នាំ​ ២០២៤​ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​នៃ​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​​លួច​យកម៉ូតូ ​។

ក្នុងនោះ វត្ថុ​តាង​ដក​ហូត​រួម​មាន​ ៖​ ដែក​អក្សរ​តេ​ សម្រាប់ឆ្គិះ​សោរ​ម៉ូតូ​ ចំនួន​១គ្រឿង​, លួស​សំរាប់​គាស់​សោរ​ ចំនួន​០១ និង​សម្ភារមួយ​ចំនួន​ទៀត​ ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕