About Me

header ads

រ..ន្ធ..ត់ណាស់លោកអើយ ១គ្រួសារ ស្លា...ប់ទាំងអស់ សល់តែប្តី ខណៈកំពុងឈប់ស្តុបក្រហម ត្រូវបានឡាន វីវៈប៊ុនថាំ បុ..កពីក្រោយរណូករណែល

 ខេត្តកណ្តាល ៖ 

ពិតជារន្ធត់ណាស់លោកអើយ ១គ្រួសារ មានទាំងឪពុក ម្តាយ និងកូន កំពុងជិះម៉ូតូឌុបគ្នាឈប់ស្តុកក្រហមសុខៗ ស្រាប់តែត្រូវបានរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីវៈប៊ុនថាំ មកពីក្រោយក្នុងល្បឿនលឿនខ្លាំង បុកពេញទំហឹង ផ្ទប់ទៅនឹងរបងកៀនចិញ្ចើមផ្លូវ ស្លាប់ប្រពន្ធនិងកូនយ៉ាងរន្ធត់បំផុត ចំណែកបុរសជាប្តីនិងជាឪពុកវិញ របួសធ្ងន់ណាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ នេះបើយោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ៤៥នាទី ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹក ទំនិញរបស់ក្រុមហ៊ុន វីវៈប៊ុនថាំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-9156 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ឌុក សាមឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ លុះដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1V-4532 បើកបរដោយឈ្មោះ ហ៊ឹម ម៉ាន់ហ្សូត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកលីវទី១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ឌុបប្រពន្ធឈ្មោះ រ៉នី ស៊ីហ្វះ អាយុ៣៣ឆ្នាំ និងកូនប្រុសអាយុ២ឆ្នាំម្នាក់ទៀតឈ្មោះ ហ្សូត ប៉ូរី ដែលកំពុងឈប់ស្តុបក្នុងទិសដៅស្របទិសគ្នាពេញទំហឹង ផ្ទប់ទៅនឹងរបងកៀនចិញ្ចើមផ្លូវ ស្លាប់ប្រពន្ធនិងកូនយ៉ាងរន្ធត់បំផុត ចំណែកបុរសជាប្តីនិងជាឪពុកវិញ របួសធ្ងន់ណាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ រីឯអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕