About Me

header ads

ថតបានស្តែងៗ មិនដឹងកើតអី គ្រាន់តែឃើញឡានកុងតឺន័រមកដល់ ហ...ក់ចូលក្រោមកង់ ឲ្យឡានកិ....នខ្ចា...យខួរយ៉ាងរ...ន្ធ...ត់

 រាជធានីភ្នំពេញ ៖ 

វីដេអូកាមេរ៉ាសុវត្ថិភាព ថតបានស្តែងៗ បុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ បានដើរសុខៗ ឃើញឡានកុងតឺន័របើកមកដល់ ក៏ហក់ដេកចូលក្រោមរថយន្ត ឲ្យរថយន្តនោះកិនស្លាប់ភ្លាមៗខ្ចាយខួរយ៉ាងរន្ធត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង ៤៤នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលហក់ចូលរថយន្តគេ ឲ្យរថយន្តកិនស្លាប់នេះ មានឈ្មោះ ខេង សុខិត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិនគរភាសទី១ ឃុំអង្គរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ។

មុនពេលកើតហេតុ ក៏ដូចជាក្នុងកាមេរ៉ាសុវត្ថិភាព ដែលចាប់យករូបភាពបាន បានបង្ហាញឲ្យឃើញថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ បានដើរឆ្លងផ្លូវធម្មតា ពេលនោះគ្រាន់តែឃើញរថយន្តកុងតឺន័រធុនធំ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 4BA-3711 កន្ទុយសណ្តោងពាក់ស្លាកលេខ ក្រុងព្រះសីហនុ 4A-1349 ក្នុងទិសដៅពីកើតទៅលិច បុរសខាងលើ ក៏ហក់ដេកចូលក្រោមរថយន្ត ឲ្យរថយន្តនោះកិនស្លាប់ភ្លាមៗខ្ចាយខួរយ៉ាងរន្ធត់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តខាងលើទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវីធី និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕