About Me

header ads

ឃា...ត...ក...ម្មដ៍.រ....ន្ធ..ត់ បុរសម្នាក់យកកាំបិ....តចាក់ស្ត្រីម្នាក់ ចា....ក់យកៗមិនដកដៃរហូតស្លា.....ប់ រួចចា....ក់ខ្លួនឯងតាមក្រោយ ដេ...កដួ....លក្នុងថ្លុ...កឈា...មទាំង២នាក់ ...

 រាជធានីភ្នំពេញ ៖ 

គ្រាន់តែចប់ចូលឆ្នាំភ្លាម មានករណីឃាតកម្មដ៍រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់ បានយកកាំបិតចុងស្រួច ចាក់សម្លាប់ស្ត្រីម្នាក់ ចាក់យកៗយ៉ាងសាហាវ ត្រូវបានអ្នកជិតខាងព្យាយាមគប់ដុំថ្ម និងដំបងជួយដែរ តែជួយមិនកើត ដោយជនសង្ស័យនោះ គិតតែពីចាក់ទៅស្ត្រីរងគ្រោះរហូតស្លាប់ រួចហើយជនដៃដល់នោះ ក៏យកកាំបិតនោះ មកចាក់ខ្លួនឯង ដេកដួលក្នុងថ្លុកឈាមទាំង២នាក់ នៅខាងមុខផ្ទះ ខណៈកូនតូចៗរបស់ស្ត្រីរងគ្រោះ០២នាក់ទៀត នៅខាងក្នុង និងមានកូនកាំបិតចុងស្រួចមួយ ធ្លាក់នៅលើផ្លូវខាងមុខផ្ទះ ។

ហេតុការណ៍នេះកំពុងបង្កការភ្ញាក់ផ្អើលខ្លាំងនៅវេលាម៉ោង ៣ និង ៤៥នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ចំណុចផ្ទះក្នុងបុរីឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានយកកាំបិតចុងស្រួច ចាក់សម្លាប់ស្ត្រីរងគ្រោះខាងលើ ដោយមិនដឹងថា មានបញ្ហាអ្វីនោះទេ គ្រាន់តែឃើញ បុរសជនដៃដល់នោះ ចាក់យកៗយ៉ាងសាហាវលើស្ត្រីរងគ្រោះ ហើយភ្លាមៗត្រូវបានអ្នកជិតខាងព្យាយាមគប់ដុំថ្ម និងដំបងជួយដែរ តែជួយមិនកើត ដោយជនដៃដល់រូបនោះ គិតតែពីចាក់ទៅស្ត្រីរងគ្រោះរហូតស្លាប់ រួចហើយជនដៃដល់នោះ ក៏យកកាំបិតនោះ មកចាក់ខ្លួនឯង ដេកដួលក្នុងថ្លុកឈាមទាំង២នាក់ នៅខាងមុខផ្ទះ ខណៈកូនតូចៗរបស់ស្ត្រីរងគ្រោះ០២នាក់ទៀត នៅខាងក្នុង និងមានកូនកាំបិតចុងស្រួចមួយ ធ្លាក់នៅលើផ្លូវខាងមុខផ្ទះ និងមានដំបងឬស្សីមួយ បំណែកដុំឥដ្ឋបែកខ្ចាយផងដែរ ។

ទោះបីជាយ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងហ៊ុំព័ទ្ធទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ស្រាវជ្រាវ ជុំវិញករណីនេះ ថាតើ ផ្តើមចេញពីរឿងអ្វីឲ្យប្រាកដ ខណៈជនដៃដល់ដែលរបួសធ្ងន់នៅមានដង្ហើមនោះ ក៏ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិនទាន់ដឹងទៅជាយ៉ាងណាយ៉ាងណីទៀតនោះទេ ។ សម្រាប់ព័ត៌មានបន្ថែមយើងនឹងUpdate ជូនបន្តទៀត ៕