ចា...ប់ខ្លួនជ..នដៃដ..ល់ម្នាក់ ក្រោយបា...ញ់គេស្លា....ប់ ប្ល....ន់យកលុយ ៣០ម៉ឺនរៀល!

 ខេត្តបន្ទាយមានជ័យ​ ៖ 

យោងតាមគេហទំព័រផ្លូវការរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤បានឲ្យដឹងទាំងស្រុងថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ចន្លោះម៉ោង២០-២១ មានករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហឹង្សា (ប្រើប្រាស់អាវុធកែច្នៃបាញ់សម្លាប់ជនរងគ្រោះយកប្រាក់) នៅចំណុចភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវនឹងបានបំភ្លឺ ឈ្មោះ រុន ចាន់ធីម ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើត្រូវជាប្រពន្ធជនរងគ្រោះបានបំភ្លឺថា ៖ មានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះបានដើរលបមកសំងំចាំមុខទ្វារផ្ទះ (ទ្វារក្រោយ) ហើយបាញ់សម្លាប់ប្ដីរបស់ខ្លួន ឈ្មោះ ឌី សៀងហៃ អាយុ៣៨ឆ្នាំ ខណៈដែលប្ដីរបស់ខ្លួនបានទៅអើតមើលទ្វារក្រោយ បន្ទាប់មកជននោះក៏បានស្ទុះឡើងមកក្នុងផ្ទះតាមទ្វារក្រោយដ៏ដែលដោយកាន់ជាប់ដៃមកនូវអាវុធកែច្នៃដងឈើដោយមានស្ពាយសម្ភារ:ជាប់ខ្លួនរយីងរយោងដូចជាពិលកែវឆ្លុះនឹងពីដុងទឹកជាដើម ដោយខ្លួនចាំច្បាស់ថាជននោះបានពាក់ទ្រនាប់ជើងប៉ាតាចងខ្សែពណ៌កាហ្វេ ហើយបានសម្លុតខ្លួនយកកាបូបប្រាក់ដោយក្នុងកាបូបនោះមានប្រាក់ខ្មែរចំនួន៣០ម៉ឺនរៀលគត់ ហើយជននោះបានលោតចេញតាមទ្វាក្រោយគេចខ្លួនបាត់ទៅ ។

បន្ទាប់ពីបានបំភ្លឺប្រពន្ធជនរងគ្រោះចប់យើងបានបន្តធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី៣១ ខែមិនា​ ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីឈ្មោះ រុន ចាន់ធីម ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ នឹងមានការចង្អុលបង្ហាញពីសាក្សីប្រជាពលរដ្ឋ,ប្រជាការពារនឹងលោកមេភូមិ និងមានរបាយការណ៍របស់លោកមេភូមិភ្ជាប់មកជាមួយស្រាប់ សមត្ថកិច្ចបាននាំខ្លួនឈ្មោះខន មិត្ត ភេទប្រុស អាយុ៤១ឆ្នាំ មកធ្វើការសាកសួរ និងបន្តស្រាវជ្រាវឆែកឆេររកឃើញ បំណែកអាវុធកែច្នៃមាន (កាណុងដែកនិងបំណែកដងឈើនៃអាវុធកែច្នៃ) និងរកឃើញទ្រនាប់ជើងដែលមានភិនភាគតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះដែលឈ្មោះខន មិត្ត កំពុងពាក់ជាប់នៅជើង ។

បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះ ខន មិត្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០និង៤៣នាទី នាថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៤ តាមបញ្ជារបស់ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជនសង្ស័យខាងលើជំនាញយើងកំពុងកសាងនិតិវិធីបញ្ជូនទៅអយ្យការបន្ត ចាត់ការតាមនីតិវិធីច្បាប់ ៕