About Me

header ads

រថយន្តបត់ ម៉ូតូមកត្រង់ បុ...កគ្នាផាំង របួសធ្ងន់ម្នាក់ នៅផ្លូវកម្ពុជាក្រោម

 រាជធានីភ្នំពេញ ៖ 

រថយន្តមួយគ្រឿង បើកបត់ត្រឡប់ក្រោយ មិនប្រយ័ត្ន បង្កអោយអ្នកជិះម៉ូតចាប់ហ្រ្វាំងមិនជាប់ ជ្រុលបុកចំកង់រថយន្ត បណ្តាលអោយរងរបួសធ្ងន់ ។ ហេតុការណ៏នេះកើតឡើងនាវេលាម៉ោង ១២ និង២៥នាទីថ្ងៃត្រង់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចទល់មុខ វិទ្យាល័យជាសុីម សន្ធរម៉ុក តាមបណ្តោយផ្លូវ កម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៏មានពីពលរដ្ឋក្បែរកន្លែងកើតហេតុ ប្រាប់អោយដឹងថា គេឃើញមានរថយន្ត ម៉ាក ឡង់គ្រឺស័រ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8796 បើកបរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុច ខាងមុខវិទ្យាល័យជាសុីម សន្ធរម៉ុក រថយន្តបានបត់ត្រឡប់ក្រោយ ស្របពេលម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៏ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1HT-1404 បើកក្នុងទិសដៅស្របគ្នា ស្របពេលនោះម៉ូតូក៏ស្រាប់តែចាប់ហ្រ្វាំងមិនសុី ក៏ជ្រុលទៅបុកកង់រថយន្ត បណ្តាលអោយ ខ្ទាតមនុស្សទៅបោកនិង កាងរថយន្ត រងរបួសសន្លប់ស្តូកស្តឹង បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ ។ ភ្លាមៗ ប្រជាពលរដ្ឋបានយកទូរស័ព្ទជនរងគ្រោះ ទាក់ទងទៅសាច់ញាត្តិ និងបានរាយការណ័ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកទីតាំងកើតហេតុភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៏ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែងរួចយកម៉ូតូនិងរថយន្តទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ ៕