គេវាយ ទ្រាំមិនបានទាញម៉ូតូដេញវាយវិញ បែរជាស៊យទៅបុ....ករថយន្តគេ រត់បាត់ម្នាក់ ឃា...ត់បានម្នាក់

 រាជធានីភ្នំពេញ ៖ 

យុវជន​ពីរនាក់ត្រូវ​គេ​វាយ​ បាន​ទាញ​ម៉ូតូ​ HONDA CLICK ជិះ​ចេញ​វាយ​ក្រុម​ដែល​វាយខ្លួន​ បែរជា​ជ្រុល​ទៅ​បុក​រថយន្ដ​ ឡិចស៊ីស​ NX200t ដែល​ចត​ចោល​មុខ​ផ្ទះ​សំណាក់​មួយ​កន្លែង​ បណ្ដាលឲ្យ​រងការ​ខូចខាត​ ត្រូវ​សន្តិសុខ​ឃាត់​បាន​ម្នាក់​ ចំណែកបក្ខពួក​ម្នាក់ទៀត​រត់​គេច​ខ្លួន​បាត់​ ។ ហេតុការណ៍​នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០០៧ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ នាវេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​០១ ខែមេសា​ ឆ្នាំ​២០២៤​។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសន្តិសុខ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន​ពីរនាក់ ត្រូវ​គេ​វាយ​ ពេលនោះ ពួកគេក៏បាន​ទាញ​ម៉ូតូ​ HONDA CLICK ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CR-3251 ជិះ​ចេញ​វាយ​ក្រុម​ដែល​វាយ​ បាន​ជ្រុល​ទៅ​បុក​រថយន្ដ​ ឡិចស៊ីស​ NX200t ពាក់​ស្លាក​លេខ​ បាត់​ដំបង​ 2D-7372 ដែល​ចត់ចោល​មុខ​ផ្ទះ​សំណាក់​មួយ​កន្លែង​ បណ្ដាលឲ្យ​រងការ​ខូចខាត​ ហើយត្រូវ​សន្តិសុខ​ឃាត់​បាន​ម្នាក់​ និង​បក្ខពួក​ម្នាក់​រត់​គេច​ខ្លួន​បាត់​។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​​​យក​រថយន្ដ​ និង​ម៉ូតូទៅ​រក្សា​ទុក ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ តាមច្បាប់បន្តទៀត ៕