About Me

header ads

រន្ធ…..ត់ណាស់ នារីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅធ្វើការ ឆ្លងផ្លូវត្រូវរថយន្តបុកនិងកិ……នស្លា…..ប់ទាំងព្រឹក

 រាជធានីភ្នំពេញ ៖ 

រន្ធត់ណាស់នារីម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកហើយកិនចំពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ០០នាទីព្រឹកថ្ងៃទី ៩ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះខាងលើមានឈ្មោះ ថេង បូរ៉ាន់ អាយុ២៥ឆ្នាំ។ ចំណែកអ្នកបើកបររថយន្ត ដែលជាបុរស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណ ។


តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកគុបពណ៌ទឹកប៊ិចពាក់ផ្លាកលេខកណ្ដាល1C-6348 ធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងម៉ាកIsuzuពណ៌សពាក់ផ្លាកលេខបាត់ដំបង 3A-44 61 បើកបរដោយបុរសម្នាក់ក្នុងទិសដៅ ពីកើតទៅលិច ចុះពីលើស្ពានលីយ៉ុងផាត់  ក៏បុកគ្នាផ្ទប់ម៉ូតូពេញទំហឹង បណ្ដាលឱ្យដួលហើយត្រូវរថយន្តកិនពីលើបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅនិងកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងយកម៉ូតូនិងរថយន្ត និងឃាត់អ្នកបើកបររថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាទុកដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕