ឃាត់ខ្លួនស្ត្រី០២នាក់ ពាក់ព័ន្ធករណីស.....ញ្ចារក....ម្មមានស្ថានទម្ងន់ទោស

 រាជធានីភ្នំពេញ ៖ 

ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីសញ្ចារកម្មមានស្ថានទម្ងន់ទោស ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួ​លផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននិងការងារយេនឌ័រ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ក្នុងនោះជនសង្ស័យចំនួន០២នាក់ ជាអ្នកយកទៅដាក់ឲ្យភ្ញៀវដេកតាមផ្ទះសំណាក់។ ចំណែក០៩នាក់ទៀត ជាអនិតិ ..ជន អាយុក្រោម១៨ឆ្នាំ ។

បច្ចុប្បន្នការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនីតិវិធីបន្ត ៕