សន្តិសុខម្នាក់ជិះម៉ូតូធ្លា.....ក់ជង្ហុក ទៅបុ....កពីក្រោយរម៉កឈប់លើផ្លែឈើលើទ្រូងផ្លូវ ស្លា....ប់យ៉ាងរ...ន្ធ.....ត់

 រាជធានីភ្នំពេញ ៖ 

ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយសន្តិសុខម្នាក់ បានស្លាប់យ៉ាងរន្ធត់ ខណៈជិះម៉ូតូធ្លាក់ជង្ហុក ជ្រុលទៅបុកនឹងរម៉ក ពីក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង ៣០នាទី យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ផ្លូវជាតិលេខ២ មុខវិទ្យាស្ថានរ៉ែនិងថាមពល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JA3113 បើកបរដោយឈ្មោះ ស៊ឺម ស៊ី ភេទប្រុស អាយុ៣៦ឆ្នាំ មានអាស័យដ្ឋាន ភូមិអណ្តូងខ្ពស់ ឃុំបុរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ម៉ូតូក៏បានជិះធ្លាក់ជង្ហុក ជ្រុលទៅបុកនឹងរម៉កមួយគ្រឿង ដែលចតលក់ផ្លែឈើនៅលើទ្រូងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង ពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់តែម្តង រួចរម៉កនោះក៏បើកចេញទៅបាត់ សល់តែសព និងម៉ូតូតែប៉ុណ្ណោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ និងកំពុងចុះស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពបន្ត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕