រថយន្ត​ ឡង់គ្រីស័រ​ បុ...ករថយន្ត​ ឡិចស៊ីស​RC200t ត្រង់ផ្លូវបំបែកជាបួន រងការខូ...ចខាត​យ៉ាងដំណំ

 រាជធានីភ្នំពេញ ៖ 

បុរសម្នាក់បើករថយន្ត​ ឡង់គ្រីស័រ​ មួយគ្រឿង បុករថយន្ត​ ឡិចស៊ីស​RC200t ត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍នេះបាន​កើតឡើង​តាមបណ្ដោយផ្លូវ​១០៦​ កែង៦១​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ វេលា​ម៉ោង​១យប់ ត្រូវនឹងថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ​២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ ឡង់គ្រីស័រ​ ពាក់ស្លាកលេខ កម្ពុជា​ KVS.1689 បើកតាមបណ្ដោយផ្លូវ ១០៦ ក្នុងទិសដៅពីកើតមកលិច មកដល់ផ្លូវបំបែកជាបួន ក៏បុករថយន្ត​ ឡិចស៊ីស​ RC200t ពាក់ស្លាកលេខ ភ្នំពេញ​ 2BN-2708 ដែលបើកតាមបណ្ដោយផ្លូវ៦១ ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យរងការខូចខាត​យ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ តាមច្បាប់បន្តទៀត ៕