រថយន្ត​ Ford Ranger បុ...ករបាំងថ្មចែកទ្រូងផ្លូវ រងការខូចខាត​យ៉ាងដំណំ

 រាជធានីភ្នំពេញ ​៖ 

បុរសម្នាក់បើករថយន្ត​ Ford Ranger បុករបាំងថ្មចែកទ្រូងផ្លូវ​បណ្ដាលរងការខូចខាត​យ៉ាងដំណំ ។ហេតុការណ៍នេះបាន​កើតឡើងនៅតាមបណ្ដោយផ្លូវម៉ៅសេទុង​​ សង្កាត់​បឹងកេងកង​​ទី១​ ខណ្ឌ​បឹងកេងកង​​ រាជធានីភ្នំពេញ វេលា​ម៉ោង​៣យប់ត្រូវនឹង ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ​ 2BU-0985 តាមបណ្ដោយផ្លូវ ម៉ៅសេទុង​​ក្នុងទិសដៅពីកើតមកលិច មកដល់ជិតស្ដុបបូកគោ រថយន្ដបើកទៅបុករបាំងថ្មចែកទ្រូងផ្លូវ​ បណ្ដាលរងការខូចខាតចំនួន២កង់ រថយន្ដដាច់កង់ខាងមុខ ភ្លាមនោះម្ចាស់រថយន្ដគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ តាមច្បាប់បន្តទៀត ៕