About Me

header ads

រថយន្ត​ Camry បុ...កម៉ូតូ​កង់បីឥណ្ឌា បណ្តាលឲ្យមានអ្នករ..បួស

 រាជធានីភ្នំពេញ ៖ `

បុរសម្នាក់​បើករថយន្ត​ Camry បុកម៉ូតូ​កង់បីឥណ្ឌា​ បណ្ដាលឲ្យរងរបួស ។ ហេតុការណ៍នេះ បានកើតឡើង ​ នាវេលា​ម៉ោង​១០យប់​​ ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៤ ស្ថិត​នៅតាមបណ្ដោយផ្លូវ​ព្រះនរោត្តម​ កែង៣៦០​ សង្កាត់​បឹងកេងកង​ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ​បើករថយន្ត​ Camry ពាក់ស្លាកលេខ ភ្នំពេញ​ 2AN-9970 បើកបរតាមបណ្ដោយផ្លូវព្រះរោត្តម ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូ​កង់បីឥណ្ឌា​ ពាក់ស្លាកលេខ ព្រៃវែង​ 1N-0957 បណ្ដាលរងរបួស ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ ភាគីទាំងសងខាង បានសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕