ក្មេ...ងទំនើ....ងប្រមូលផ្ដុំបក្សពួក បង្កភាពអនាធិបតេយ្យក្នុងក្រុងបាត់ដំបងជិត៤០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប

 ខេត្តបាត់ដំបង៖ 

គិតអីប្អូនៗ ក្មេងសោះ ក្មេងខ្លះម៉ែឪប្រដៅលែងស្តាប់ ភ្លើតភ្លើន ពួកម៉ាកបងភឿន ពពាក់ពពូនគ្នាគ្មានដឹងយប់ថ្ងៃ រំខានគេឯង បង្កភាពអសណ្តាប់ធ្នាប់ក្នុងសង្គម ប្រៀបដូចក្រុមមមៀចមិនស្គាល់ភ្លើង ។ ជាក់ស្តែង ក្មេងទំនើង ប្រមូលផ្ដុំបក្សពួក ជិះម៉ូតូបង្កភាពអាណាធិបតេយ្យ ក្នុងក្រុងបាត់ដំបង ជិត៤០នាក់ឯណោះ ត្រូវបានសមត្ថកិច្ចបង្ក្រាប ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។


សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០០និង៣០នាទី​ រហូតដល់វេលាម៉ោង ០៤:៥០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប នៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយកការិយាល័យកំរិតស្រាល បានចុះប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង ដែលប្រមូលផ្ដុំបក្សពួក ជិះម៉ូតូបង្កភាពអាណាធិបតេយ្យ ក្នុងក្រុងបាត់ដំបង ។ ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមានគ្នាចំនួន ៣៥នាក់​ នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ។

បច្ចុប្បន្ន​ កម្លាំងនគរបាលការិយាល័យកំរិតស្រាលបាននាំខ្លួនក្មេងទំនើងបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង៣៥នាក់ ខាងលើយកមកស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ធ្វើកិច្ចសន្យា​ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត​ រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ​ដើម្បីអប់រំបន្ត ៕