សមត្ថកិច្ចបង្ហាញមុខក្មេ...ងទំនើ...ង១២នាក់ ដែលជិះម៉ូតូបំបុ..កសមត្ថកិច្ចរបួសធ្ង...ន់ម្នាក់ ឆែកឆេររកឃើញអាវុ...ធលាក់ជាប់នឹងខ្លួនទៀត ជាសាធារណៈមុនបញ្ជូនទៅតុលាការ

 រាជធានីភ្នំពេញ ​៖ 

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមក្មេងទំនើង ចំនួន១២នាក់ ដែលបានជិះម៉ូតូរញ៉េរញ៉ៃតាមដងផ្លូវ និងបំបុកសមត្ថកិច្ចបណ្តាលឲ្យរបួសធ្ងន់ម្នាក់ ថែមទាំងឆែកឆេររកឃើញទាំងអាវុធលាក់ទុកជាប់នឹងខ្លួនទៀត ដោយបង្ហាញជាសាធារណៈមុនបញ្ជូនទៅតុលាការ កុំឲ្យយុវជនដ៍ទៃទៀត យកគំរូតាម កែខ្លួនឡើងវិញ ចៀសវាងសមត្ថកិច្ចចាប់បាន អនុវត្តទោសតាមច្បាប់ដូចយុវជនទាំង១២នាក់នេះ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣និង ១៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែជិះម៉ូតូល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ លុះពេលមកដល់ចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ពីបទហិង្សាដោយ ចេតនា(មិនបានសម្រេច) ប្រឆាំងនិងរាជការសារធារណៈ (បើកម៉ូតូបុកសមត្ថកិច្ចនិងកាន់កាប់អាវុធ(ដាវ) ដោយគ្មានការអនុញ្ញាត) ។

ជនសង្ស័យទាំង១២នាក់នេះរួមមាន ៖

១-ឈ្មោះ ជន់ សុភក្ត្រា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌកំបូល មុខរបរសិស្ស។

២-ឈ្មោះ ដា សុខឆាយ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជួសជុលទូរសព្ទ័ ស្នាក់នៅផ្ទះក្នុងខណ្ឌច្បារអំពៅ។

៣-ឈ្មោះ ឈិត សំណាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

៤-ឈ្មោះ ឡន វិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ភូមិ ព្រៃគី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល មុខរបរ សិស្ស។

៥-ឈ្មោះ យាង លីហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះ សង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក ។

៦-ឈ្មោះ គុណ ចាន់ថា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ សង្កាត់ កន្ទោក ខណ្ឌ កំបូល។

៧-ឈ្មោះ សែន សុធា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះសង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ មុខរបរ មិនពិតប្រាកដ។

៨-ឈ្មោះ ហ៊ុត ហើយ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះថ្នល់ទទឹង ស្រុក អង្គស្នួល ខេត្ត កណ្តាល។

៩ -ឈ្មោះ ឈួន លីហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មុខរបរកម្មករ។

១០-ឈ្មោះ ជូ ចាន់រ៉ាយុទ្ធ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិ ខ្នាត ឃុំ បាគូ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។

១១-ឈ្មោះ សំណាង វិបុល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ ភូមិ ព្រៃកុដ្ឋ សង្កាត់កំបូល ខណ្ឌ កំបូល មុខរបរ សិស្ស។

១២-ឈ្មោះ សុគុន្នី មករា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ ​ស្នាក់នៅផ្ទះសង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ។

ក្នុងនោះ សម្ភារៈចាប់យករួមមាន ៖ ម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ ១JZ-៥៦២៨ ចំនួន ០១ គ្រឿង, ម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ១J-៣៧៥៦ ចំនួន ០១ គ្រឿង, ម៉ាកសេ១២៥ ពណ៌ ស ផ្លាកលេខភ្នំពេញ១ KQ-៧៦២៨ ចំនួន ០១ គ្រឿង, ម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ១ KL-១៥០២ ចំនួន ០១ គ្រឿង, ម៉ូតូម៉ាក ស៊ុយហ្ស៊ីយគីនិច ពណ៌ ស ផ្លាកលេខភ្នំពេញ១GG-២៣៧០ចំនួន ០១ គ្រឿង, ម៉ូតូម៉ាក GPX ពណ៌ ខ្មៅ+ក្រហម ផ្លាកលេខភ្នំពេញ១ID-៥៦២៨ ចំនួន ០១ គ្រឿង និងដាវ ចំនួន ០១ដើម ៕ អែល មេសា