ជនសង្ស័យម្នាក់ លួចម៉ូតូរបស់ប្រជាពលរដ្ឋ ជាប់ខ្នោះរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ

 រាជធានីភ្នំពេញ ៖ 

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅ​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ​២០២៤​ ស្ថិត​នៅ​ភូមិ​គោក​ចំបក់​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ត្រូវបានកម្លាំងអធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ឃាត់​ខ្លួន​បាន​ ពាក់​ព័ន្ធ​នឹង​ករណី​​លួច​យកម៉ូតូ​ ។

ក្នុងនោះ វត្ថុ​តាង​ដក​ហូត​រួម​មាន​៖​ ម៉ូតូ​ម៉ាក​ហុង​ដា​ PCX។ បច្ចុប្បន្ន​ជន​សង្ស័យ​ សមត្ថកិច្ចកំពុង​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ចាត់ការ​តាម​នីតិវិធី ៕