ជិះម៉ូតូមកពីលេងម្ដាយមីង ទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀត ត្រូវឡានកិ...នស្លា...ប់ម្នាក់ ម្នាក់ទៀតរបួ..សធ្ង...ន់

 រាជធានីភ្នំពេញ៖ 

យុវជនពីរនាក់ ជិះម៉ូតូមកពីលេងម្ដាយមីង ទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀត ខ្ទាតធ្លាក់ចូលក្រោមកង់រថយន្ត បណ្ដាលឲ្យកិនស្លាប់ភ្លាមៗម្នាក់ ឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ៧១១ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ ជាតិលេខ៤ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង៨យប់ត្រូវនឹងថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹងថា គាត់បានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ថាមានម៉ូតូ Dream សេ១២៥ ចំនួន២គ្រឿង បានបើកទាក់ដៃចង្កូតគ្នា រួចក៏ផ្លោងមនុស្សចូលទៅក្រោមរថយន្ត ធ្វើឲ្យរថយន្តកិនស្លាប់ម្នាក់ នឹងរងរបួសធ្ងន់ម្នាក់តែម្តងនៅមុខវត្តអរុណវត្តី។

បើតាមសម្ដីរបស់ម្ដាយមីងសាច់ថ្លៃបានឲ្យដឹងថា ក្មួយប្រុសរបស់គាត់ជិះម៉ូតូ Dream ដែលពាក់ស្លាកលេខ ស្វាយរៀង 1U 0580 មកពីលេងផ្ទះគាត់នៅម្ដុំបែកចាន រួចក៏ត្រឡប់ទៅផ្ទះវិញ ជិះមកដល់ចំណុចកើតហេតុ មុខវត្តអារុណវត្តី ក៏ទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀត ដែលមិនចាំម៉ាកនិងមិនចាំស្លាកលេខ ធ្វើឲ្យក្មួយប្រុសរបស់គាត់ត្រូវបានរថយន្តកិនស្លាប់ភ្លាមៗនៅត្រង់ចំណុចកើតហេតុ។ រីឯម្នាក់រករបួសធ្ងន់ធ្ងរទៅបានក្រុមសង្គ្រោះបន្ទាន់៧១១ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃ ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានមកដល់ក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការរបស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅឯស្នងការចរាចរណ៍ផ្លូវគោក ។ រីឯសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕