អ្នកសារព័ត៌មានម្នាក់ ត្រូវជនសង្ស័យ១ក្រុម ធាក់និងកា...ប់បម្រុងប្ល..ន់យកម៉ូតូតែមិនបានសម្រេច នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣.....

 រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ ដែលអ្នកសារព័ត៌មានអនឡាញ ចេញពីបំពេញកាងារហើយ ជិះម៉ូតូឌ្រីមសង់ត្រឡប់ទៅផ្ទះវិញ ត្រូវក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ម៉ូតូផ្តួលនិងកាប់បម្រុងប្លន់យកតែមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែ មិនា ឆ្នាំ២០២៤ ចំនុចទល់មុខកន្លែងវីងវេរលុយមួយកន្លែង ស្ថិតនៅលើផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

តាមការរៀបរាប់ពីបុរសជនរងគ្រោះ និងជាអ្នកសារព័ត៌មានអនឡាញ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-0138 ជិះចេញពីគោលដៅ ស្ពានអាកាសផ្សារដីហុយ ក្នុង គោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំចោមចៅ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងទៅ ខណៈជិះដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខ ក្រុមជនសង្ស័យមួយក្រុម មានគ្នីគ្នាជាច្រើននាក់បានជិះម៉ូតូ៥ទៅ៦គ្រឿង ជិះមកពីក្រោយរួចក៏មកធ្វើសកម្មភាព ធាក់ម៉ូតូរបស់ គាត់ ពីក្រោយ បណ្ដាលឱ្យដួលអូសទៅមុខជាច្រើនម៉ែត្រ និងធ្វើឱ្យរងរបួសរលាត់ដៃជើងតិចតួច ផងដែរ ពេលនោះដែរជនរងគ្រោះក៏បានដកសោរចេញពីម៉ូតូរត់គេចខ្លួននិងស្រែកឆោឡោឲ្យអ្នកជិះខាងជួយ ក្រោយមកជនដង្ស័យក៏នាំគ្នាកាប់បំផ្លាញម៉ូតូជនរងគ្រោះរងការខូចខាត ហើយក៏ជិះគេចខ្លួនតែម្តងទៅ ។

ក្រោយកើតហេតុក៏មានអ្នកសារព័ត៌មានដូចគ្នាជាច្រើនអ្នកចុះមកដល់ រួចក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ៣ ចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បាននាំជនរងគ្រោះឱ្យដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យទាំងនោះ យកមកចាត់ការទៅតាមនិតិវិធីច្បាប់ ៕