ក្រុមក្មេ...ងគេចសាលា និងនាំគ្នាបង្ហោះម៉ូតូនៅវិទ្យាល័យគិរីវង់ជាច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកឲ្យបង្ហោះនៅអធិការស្រុក រួចលុតជង្គង់សំពះអ្នកមានគុណ!

 ខេត្តតាកែវ ៖ 

ក្រុមក្មេងគេចសាលា និងនាំគ្នាបង្ហោះម៉ូតូនៅសាលាវិទ្យាល័យគិរីវង់ជាច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ និងឲ្យលុតជង្គង់សំពះសូមទោសឪពុកម្តាយអ្នកមានគុណ ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងដោយ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាអោយលោកវរសេនីយ៍ទោ ទៀ សូរិយា អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង ធ្វើការឃាត់ក្រុមសិស្សសាលាដែលនាំគ្នាគេចពីសាលាទៅបង្ហោះម៉ូតូមានចំនួន៥នាក់ ស្មើ២ម៉ូតូ យកមកធ្វើការអប់រំ និងឲ្យបង្ហោះ នៅអធិដ្ឋាននគរបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រួចធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាល ហើយអោយត្រឡប់ទៅវិញ ក្នុងករណីលើកក្រោយមិនរាងចាល និងចាត់វិធានការតាមនិតិវិធីច្បាប់ ៕