រថយន្តបើកបរដោយស្ត្រីម្នាក់ បុ.....កជាមួយម៉ូតូ ផ្តា....ច់ជីវិតបុរសម្នាក់យ៉ា...ងរ....ន្ធ.....ត់ លើផ្លូវជាតិលេខ១

 ខេត្តកណ្តាល ៖ 

បុរសម្នាក់ បានស្លាប់យ៉ាងរន្ធត់បំផុតនៅលើផ្លូវជាតិលេខ១ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបើកបរដោយស្ត្រីម្នាក់ និងម៉ូតូ បុកគ្នាពេញទំហឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៣៥នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២៣-២៤ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿងTOYATA TAKOMA ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6105 បើកបរដោយឈ្មោះ លី សុភា ភេទស្រី អាយុ៤៥មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកបរក្នុងទិសដៅ ពីអ្នកលឿង-ភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូ០១គ្រឿងទៀតម៉ាក HONDA DREAM C១២៥ សេរីឆ្នាំ ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KB-2360 បើកបរដោយឈ្មោះ លី សម្បត្តិ ភេទប្រុស  អាយុ ៤០ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងទិសដៅពីភ្នំពេញ- អ្នកលឿង(ផ្ទុយគ្នា) បណ្ដោលអោយអ្នកបើរបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ  ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯរថយន្តនិងម៉ូតូខូចខាតត្រូវបានកម្លាំងជំនាញធ្វើការវាស់វែងយកទៅរក្សាទុកជាភស្ដុតាងដើម្បីបន្តនីតិវិធីច្បាប់ ៕