រថយន្ត​ BMW បុ..ក..រះ..របង និងផ្ទះប្រជាពលរដ្ឋកណ្តាលរាត្រី ក្រ..ឡាប់​ផ្ងារ..ជើង

 រាជធានីភ្នំពេញ​៖ 

បុរសម្នាក់បើករថយន្ត​ BMW បុករះរបង និងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យក្រឡាប់​ផ្ងារជើង កាលពីវេលាម៉ោង១២យប់ ថ្ងៃទី​០១​ ខែកុម្ភៈ​​ ឆ្នាំ នៅតាមបណ្ដោយផ្លូវ​ម៉ុងរិទ្ធី​ សង្កាត់​ទួល​សង្កែ​ទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ BMW ស៊េរីទំនើប ដែលពាក់ស្លាកលេខ កម្ពុជា​ F80.8898 បើកមកពីរង្វង់មូលកាំកូ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏បុករះរបង និងបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យក្រឡាប់​ផ្ងារជើង សំណាងល្អគ្មានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ តាមច្បាប់បន្តទៀត ៕