ខឹ....ងគេថតរូបបង្ហោះហ្វេសប៊ុក កា...ន់ដុំថ្មជិះម៉ូតូទៅគ...ប់គេ សមត្ថកិច្ចឃាត់ខ្លួនបាន

 ខេត្តកណ្តាល ៖ 

យោងតាមផេកផ្លូវការរបស់ ព័ត៌មាន អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានចេញនូវរបាយការណ៍ឆ្លើយតប ចំពោះគណនីហ្វេសបុក(ផេក)ឈ្មោះ ស្ថាបនា SP បង្ហោះថា៖ទឹកដីស្រុកកៀនស្វាយ កំពុងក្លាយជាតំបន់អសន្តិសុខធ្វើអោយប្រជាពលរដ្ឋភ័យខ្លាច ។ ក្រោយទទួលបានពត៌មាននេះ លោកអធិការ នឹងក្រុមការងារប្រតិកម្មរហ័សរបស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យផ្នែកនគរបាលយុត្តិធម៍ដឹកនាំដោយ លោក វរសេនីយ៍ទោ ប៉ា ច័ន្ទវិសាល អធិការរងស្រុកកៀនស្វាយសហការជាមួយប៉ុស្ដិ៍នគរបាលសំរោងធំ ស្រាវជ្រាវនិងបំភ្លឺករណីខាងលើនេះ ។

ជាលទ្ធផល ករណីហិង្សាដោយចេតនា (គប់ដុំថ្ម) នេះបានកើតហេតុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០ និង៣០នាទី ចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ដោយជនរងគ្រោះមានឈ្មោះ វ៉ាន សាវុន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់កង់បី មានទីលំនៅភូមិជ័យឧត្តម២ឃុំសំរោងធំ(កៀនស្វាយ) ។

ចំណែកជនសង្ស័យមានចំនួន ០៣នាក់៖

១/ ឈ្មោះភ័ណ្ឌ សុភូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអគ្គិសនី មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ចូលរួមបង្ក) (ឃាត់ខ្លួន) ។

២/ឈ្មោះឈឿន រតនះ (ភ័ក្រ្ត) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ចូលរួមបង្ក) (ឃាត់ខ្លួន) ។

៣/ឈ្មោះ ភ័ក្រ (ពក) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជនដៃដល់) (គេចខ្លួន) ។

ចំណែក វត្ថុតាងចាប់យករួមមាន÷ ម៉ូតូ០១គ្រឿង ម៉ាកSUSOKI Nex ពណ៌ខៀវ.ស ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ1JI-9816 , ដុំថ្ម០២ដុំ ទម្ងន់០,៦០kg ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបានធ្វើម្ហូបក្លែម (ឆាក្ដៅកង្កែប) យកទៅអោយឈ្មោះ ឡេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ដើម្បីហូបជុំគ្នារួម​០៥នាក់ ពេលកំពុងហូប ស្រាប់តែមានម៉ូតូ០២គ្រឿង ជិះទិសដៅ ភ្នំពេញ- អ្នកលឿង ដែលមានគ្នាបីនាក់ បានធ្វើសកម្មភាពគប់ដុំថ្មទៅលើជនរងគ្រោះ (កន្លែងកើតហេតុផ្ទះជាងធ្វើម៉ូតូ) ក៏ត្រូវជនរងគ្រោះចំ ពោះមួយដុំថ្ម បណ្តាលឲ្យរបួសស្នាម និងត្រូវចំជញ្ជាំងផ្ទះរបស់ឈ្មោះរស់ សុខណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើម៉ូតូ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំងបីបានជិះម៉ូតូរត់គេចខ្លួនអស់ទៅ ។

លុះព្រឹកឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលសំរោងធំ ក្រោយទទួលពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍នគរបាលសំរោងធំសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន និងតាមរហូតដល់ថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០២៤ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលសំរោងធំ ។ នៅចំពោះសមត្តកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកខ្លួនមានឈ្មោះ ភ័ណ្ឌ សុភូ ភេទប្រុស បានបើកម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្ដាល1...- 3959 ជិះជូនឈ្មោះ កា ភេទប្រុស ទៅផ្ទះស្ថិតក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពេលត្រលប់មកវិញឈ្មោះ ឈឿន រតនៈ ភេទប្រុស, ឈ្មោះភ័ណ្ឌ សុភូ ភេទប្រុស និងឈ្មោះ ភ័ក្រ ហៅពក ក៏ពិភាក្សាគ្នារឿងខឹងជនរងគ្រោះបានឃាត់ម៉ូតូ និងថតរូបឈ្មោះ ភ័ណ្ឌ សុភូ ភេទប្រុស

ទៅបង្ហោះក្នុងFacebook ពេលនោះ ឈ្មោះ ភ័ក្រ ហៅពក បានដេញ ឈ្មោះ ឈឿន រតនៈ អោយទៅជិះម៉ូតូជាមួយឈ្មោះ ភ័ណ្ឌ សុភូ ដោយខ្លួន បានយកម៉ូតូម៉ាកស៊ុយសូគីNex ពណ៌ស.ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1JI-9816 (ជាម៉ូតូរបស់ឈ្មោះ ឈឿន រតនះ ) ជិះចេញទៅមុន ចំណែក០២នាក់ទៀតក៏ជិះម៉ូតូចេញទៅដែរ បានប្រហែល២០ម៉ែត្រ ជនសង្ស័យឈ្មោះ ភ័ក្រ (ពក) បានឈប់ម៉ូតូ រើសដុំថ្មចំនួន៥ដុំដាក់ខាងមុខម៉ូតូនឹងកាន់នៅនឹងដៃ រួចក៏ជិះម៉ូតូបន្តទៅមុខទៀត លុះដល់ផ្ទះជនរងគ្រោះ ស្រាប់តែឈ្មោះ ភ័ក្រ ហៅពក បានគប់ដុំថ្មទៅលើផ្ទះធ្វើម៉ូតូ ក៏ត្រូវជនរងគ្រោះតែម្ដង ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់បាននាំជិះទៅផ្ទះវិញរៀងៗខ្លួន ។រហូតមកដល់ថ្ងៃ២៤កុម្ភៈ២០២៤វេលាម៉ោង១៤,៣០នាទីជនសង្ស័យទាំង២នាក់ក៏ត្រូវកម្លាំងជំនាញហៅមកសាកសួរនិងបានសារភាពថាពួកខ្លួនទាំង២នាក់ពឹតជាបានចូលរួមធ្វើសកម្មភាពជាមួយឈ្មោះភក្រ័(ពក)ប្រាកដមែន។

ក្រោយពីសាកសួររួចកម្លាំងជំនាញប្រហ្មទណ្ឌស្រុកកៀនស្វាយ បានសុំគោលកាណ៍មេឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ នៅម៉ោង 21,30នាទី ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកជនសង្ស័យឈ្មោះ ភ័ក្ត្រ (ពក) ភេទប្រុស កម្លាំងជំនាញកំពង់បន្តការស្រាវជ្រាវរកចាប់ខ្លួនបន្ថែមទៀត ៕