រថយន្តព្រូស៣គ្រឿង បុ...កតកន្ទុយគ្នា រងការខូ..ចខាតយ៉ាងដំ..ណំ

 រាជធានីភ្នំពេញ ៖ 

នារីម្នាក់បើករថយន្ត​ ព្រូស​ បុករថយន្ត​ ព្រូស​២គ្រឿងទៀត តកន្ទុយគ្នា បណ្ដាលអោយរងការខូចខាត នៅតាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ កែងផ្លូវ២១៤​ ក្នុងសង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់បើករថយន្ត​ ព្រូស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2BU-7814 បើកតាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ស្ដុបបំបែកជាបួន ចំពេលរថយន្ដព្រូស២គ្រឿងទៀតកំពុងឈប់ស្ដុប ក៏បើកមកបុករថយន្ត​ ព្រូស​ ពាក់ស្លាកលេខភ្នំពេញ​ 2BC-2847 ហើយបន្តទៅបុករថយន្ត​ ព្រូស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AK-7828 បណ្ដាលអោយរថយន្ដបុកតកន្ទុយគ្នាចំនួន៣គ្រឿង រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ តាមច្បាប់បន្តទៀត ៕