ស្ត្រីម្នាក់ ត្រូវជនសង្ស័យ២នាក់ ដែលស្គាល់គ្នាយូរហើយ បបួលមកកន្លែងស្ងាត់ វា...យរហូតស..ន្ល...ប់ រំ..លោ...ភ រួចយកទូរសព្ទនិងលុយទៅបាត់

 រាជធានីភ្នំពេញ​៖ 

នារីស្រស់ស្អាតម្នាក់ ត្រូវបានក្រុមជនសង្ស័យ២នាក់ ប្រើល្បិចលួងលោម មកក្នុងព្រៃស្ងាត់ រួចវាយប្លន់និងរំលោភបានសម្រេច បណ្ដាលឲ្យនារីរងគ្រោះ របួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀតភ្លឺ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការអះអាងនារីរងគ្រោះ បានឲ្យដឹងថា ខ្លួននិងជនសង្ស័យបានស្គាល់គ្នាយូរមកហើយ ក៏បានឆាតមកបបួលនាងដើរលេងនៅកោះពេជ្រ ហើយក៏ជិះទៅយកនាងនៅម្ដុំផ្សារព្រៃទារ តែប្រើល្បិចលួងលោមនាងឲ្យចូលមកក្នុងព្រៃស្ងាត់ ហើយសុំឈប់ ដើម្បីឈឺនោម ស្រាប់តែជនសង្ស័យទាំង២នាក់នោះ បានប្រើប្រាស់អំពើហិង្សាមកលើគាត់ រួចយកខ្សែរឹតក ហើយគំរាមថាបើហ៊ានស្រែកនឹងយកកាំបិតអាករហើយចាក់សម្លាប់នៅក្នុងព្រៃស្ងាត់នេះតែម្ដង។ ហើយឱ្យគាត់ភ័យ និងឲ្យឆ្លើយប្រាប់លេខកូដទូរសព្ទដៃ មកតែនារីរងគ្រោះមិនព្រមឲ្យ ទើបធ្វើឲ្យជនសង្ស័យទាំង២នាក់ វាយនាងឲ្យសន្លប់ខាងស្ដូកស្ដឹង រួចចាប់ស្រាតខោលីអូ បានបំពានលើរាងកាយរបស់គាត់រហូតបានសម្រេច ពេលដឹងខ្លួនម្តងទៀត គាត់ក៏ធ្វើជាឆ្កួត ដើម្បីរត់គេចពីជនសង្ស័យទាំង២នាក់នោះឲ្យប្រជាពលរដ្ឋជួយ ។

ស្ត្រីរងគ្រោះបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់នោះ បានប្លន់យកទូរសព្ទដៃ iphone 11 និងលុយចំនួន ៣០ ដុល្លារបានសម្រេច ហើយក៏នាំគ្នាជិះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់សាកសួរនាំស្ត្រីរងគ្រោះ ដើម្បីឲ្យទៅចង្អុលនៅកន្លែងកើតហេតុ ដែលជនសង្ស័យបន្សល់វត្ថុតាងមានដូចជាស្រោមទូរសព្ទដៃ iphone 11 មួយគ្រឿង និងខោលីអូ រួមទាំងនិងមួកសុវត្ថិភាពជារបស់នារីរងគ្រោះ និងនាំទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹង តាមចាប់ជនសង្ស័យទាំង២នាក់នោះយកដាក់ទោសទៅតាមផ្លូវច្បាប់ ៕