ករណីក្រឡា..ប់ឡានអាល់ផាតលើផ្លូវល្បឿនលឿន អ្នកស្លា...ប់ទាំង៥នាក់ សុទ្ធតែជាសាច់បង្កើត និងសាច់ថ្លៃ មានទាំងឪពុកម្តាយនិងកូន សល់តែប្អូនថ្លៃនិងបងថ្លៃ២នាក់ ប៉ុណ្ណោះដែលនៅរស់ តែក្នុងនោះមានម្នាក់របួ..សធ្ង...ន់ណាស់

 ខេត្តកំពង់ស្ពឺ ៖ 

មកដឹងលម្អិតជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានផ្តាច់ជីវិតមនុស្សមួយគ្រួសារ ស្លាប់៥នាក់ សុទ្ធតែជាសាច់បង្កើត និងសាច់ថ្លៃ មានទាំងឪពុកម្តាយនិងកូន ដោយឡែក២នាក់ទៀត ម្នាក់របួសធ្ងន់ ម្នាក់របួសស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ត ALPHAT លើផ្លូវល្បឿនលឿន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង ៤៤នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ (K២០+៣០០) ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ រថយន្ត ១គ្រឿងម៉ាក ALPHAT ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-6657 អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លាប់) និងមានអ្នករួមដំណើរជាមួយ ៦នាក់ទៀត ជារថយន្តគ្រួសារ ដំណើរកំសាន្ត បំណងទៅលេងនៅខេត្តព្រះសីហនុ ។ អ្នករួមដំណើរទាំង ៦នាក់រួមមាន ៖

ទី១-ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល) បងថ្លៃ

ទី២-ញឹក តុលា ភេទស្រី អាយុ ៣៨ឆ្នាំ(ស្លាប់) បងបង្កើត

ទី៣-គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ(ស្លាប់) ម្តាយបង្កើត

ទី៤-គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ(ស្លាប់) ម្តាយបងថ្លៃ

ទី៥-ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ(ស្លាប់) ឪពុកបងថ្លៃ

ទី៦-ហេង ពេជ្រពិសី ភេទស្រី អាយុ ១៣ឆ្នាំ (របួសធ្ងន់) ប្អូនថ្លៃ

អ្នកទាំង៧ នាក់ ដែលធ្វើដំណើរក្នុងរថយន្តនេះ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានរេចង្កូតបុករបាំងផ្លូវក្រឡាប់ បណ្ដាលឲ្យស្លាប់មនុស្ស ៥នាក់ ក្នុងនោះមានស្រី៤នាក់ (មានដូចជា ឈ្មោះ ញឹក តុលា ជាបងបង្កើត ,ឈ្មោះ ញឹក ពិសី ជាអ្នកបើកបរ ,ឈ្មោះ គឹម ឡៃណាត ជាម្តាយ,ឈ្មោះ គឹម ថាវី ជាម្តាយបងថ្លៃ, និងឈ្មោះ ទិត្យ ប៊ុនណា ជាឪពុកបងថ្លៃ ) ដោយឡែកឈ្មោះ ហេង ពេជ្រពិសី ជា ប្អូនថ្លៃរបួសធ្ងន់ រីឯឈ្មោះ ហេង កុសល ជាបងថ្លៃ របួយស្រាល ។

ពេលនេះ រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅស្នាក់ការបញ្ជកំពង់ស្ពឺកើត (K២៦) ។ ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី បើកបរក្នុងល្បឿនលឿងផ្លូវកោង ។ ពេលនេះសពបានប្រគល់ជូនក្រុមគ្រួសារ ។ ចំណែកអ្នករបួសបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ៕