ឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីចាប់បញ្រ្ចកស្រាក្មេងស្រីឲ្យស្រវឹង យកទៅរំ..លោ..ភ រួចដឹកមកបន្តទៅភ្នំពេញទៀត

 ខេត្តពោធិ៍សាត់ ៖ 

កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ស្រី ០១នាក់ ពាក់ព័ន្ធករណី ធ្វើសកម្មភាពចាប់បញ្រ្ចកស្រាក្មេងស្រីរងគ្រោះឱ្យស្រវឹងរួចអូសក្មេងស្រីរងគ្រោះចូលបន្ទប់យកទៅរំលោភបានសម្រេច បន្ទាប់មកជនសង្ស័យក៏បានដឹកជនរងគ្រោះបន្តទៅភ្នំពេញទៀត ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។


សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះ កើតឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង៣រសៀល នៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចជនសង្ស័យក៏បានដឹកជនរងគ្រោះបន្តទៅភ្នំពេញទៀត។

ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ស្រី ០១នាក់ នៅ០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕