អ្នកលេងដា.....វសាំម៉ូរ៉ៃ ជំនាញខាងកា....ប់មិនរើ...សមុខ ០២នាក់ ត្រូវបានបញ្ជូនទៅតុលាការ ក្រោយកា....ប់យុវជនម្នាក់របួ..សធ្ង...ន់

 ខេត្តបន្ទាយមានជ័យ ៖ 

យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការ ដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹង ការទប់ស្កាត់ បង្កា បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរៈសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព វាយកាប់ចាក់គ្នាកាលពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចផ្លូវបេតុងមួយកន្លែង ក្បែរវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កន្លងទៅ ។

ជាលទ្ធផលក្រោយស្រាវជ្រាវអស់ជាច្រើនថ្ងៃ នគរបាលបានឃាត់ខ្លួនជនសង្ស័យអ្នកលេងដាវសាំម៉ូរ៉ៃ ជំនាញខាងកាប់មិនរើសមុខ បានចំនួន២នាក់ រួមមាន១-ឈ្មោះ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅ រ៉ាម៉ុន ជនសង្ស័យទាំង២នាក់ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ជនរងគ្រោះឈ្មោះ ឆេង លី សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាច មានក្មេងស្ទាវ២ក្រុមគឺ ក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិះម៉ូតូជួបគ្នា នៅម្តុំKTV Fplus ក្រុងប៉ោយប៉ែត ហើយពួកគេគឺជាគូរជម្លោះធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។ ក្រុមជនសង្ស័យមានគ្នា៧នាក់ ម៉ូតូ៣គ្រឿង បានកើតចិត្តចង់សងសឹក ក៏នាំគ្នាជិះម៉ូតូតាមជនរងគ្រោះ និងបានចូលការដ្ឋានសាងសង់មួយកន្លែង យកកាំបិត ដំបងទីប ដំបងជ្រុង បានតាមវៃជនរងគ្រោះបណ្តាលឲ្យរបួស ក្បាល,ដៃ និងខ្លួនប្រាណ អ្នកខ្លះសន្លប់មិនដឹងខ្លួន ជនរងគ្រោះម្នាក់ទៀត ឈ្មោះថុង វិសាល បានដួលឆ្ងាយ មិនរងបួសអ្វីទេ ជនរងគ្រោះខ្លះរត់រួចខ្លួន ខ្លះរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ជុំវិញករណីនេះកម្លាំងជំនាញ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ អ្វីការស្រាវជ្រាវកកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន ជនសង្ស័យឈ្មោះ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅ រ៉ាម៉ុន យកមកសួនាំតែម្តង កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ។ ក្រោយសួរនាំ នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤នេះ ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ៕