បុរសម្នាក់ស្លា....ប់រយះខ្លួនចេញពីគ្នា ប្រពន្ធរបួ..សធ្ង...ន់ ខណៈក្មួយស្រីខ្ទេ...ចជើងស្រែកយំនៅលើដី រីឯក្មួយប្រុសម្នាក់ទៀត ខ្ទេ...ចក្បា...លចេញឆ្អឹងលលាដ៍សស្ញាចយ៉ាងរន្ធ....ត់ ក្រោយជិះម៉ូតូឈ្លោះគ្នាតាមផ្លូវ ចូលរថយន្តដែលមកបញ្ច្រាសគ្នា

 ខេត្តកណ្តាល ៖ 

ពិតជារន្ធត់ណាស់លោកអើយ បុរសម្នាក់ រយះទ្រូងបែកក្បាលស្លាប់យ៉ាងរន្ធត់បំផុត ប្រពន្ធរបួ..សធ្ង...ន់ ក្មេងស្រីខ្ទេ...ចជើងស្រែកយំនៅលើដី រីឯក្មេងប្រុសម្នាក់ទៀត ខ្ទេ...ចក្បា...លចេញឆ្អឹងលលាដ៍សស្ញាចយ៉ាងរន្ធ....ត់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទាំង៣នាក់ ខណៈអ្នកភូមិនិងអ្នកដំណើរ បានឃើញ ជិះម៉ូតូឈ្លោះគ្នាតាមផ្លូវ និងមានក្មេងស្រែកយំថែមទៀត លុះដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច បុរសនេះក៏បើកម៉ូតូទៅចូលគន្លងផ្លូវរថយន្តសណ្តោងរម៉ក ដែលមកបញ្ច្រាសទិសគ្នា បុកនិងកិនស្លាប់ របួសធ្ងន់យ៉ាងរន្ធត់តែម្តង ហើយរថយន្តនោះបន្តបើកគេចទៅបាត់ ។ ហេតុការណ៍ដ៍រន្ធត់ នេះបានកើតឡើងកាលពីវេលាម៉ោង៧និង ៤៥នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២០-២១ ចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូមួយគ្រឿង ម៉ាកHONDA P CX ពណ៌ខ្មៅ លាយ ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1IY-6312 បើកបរដោយបុរសម្នាក់ ឌុបស្ត្រីម្នាក់ និងក្មេងប្រុសស្រី២នាក់ទៀតជាក្មួយនៅពីក្រោយ (រងរបួស ធ្ងន់ទាំង០៣នាក់) បើកបរមានទិសដៅពីភ្នំពេញ ទៅអ្នកលឿន តាមផ្លូវជាតិលេខ១ ។ពេលបើកមកដល់កន្លែងកើតហេតុខាងលើ ក៏មានរថយន្តសណ្តោងរ៉ឺមកមួយគ្រឿងទៀត មិនស្គាល់ម៉ាក ព្រោះបើករត់គេចពីកន្លែងកើតហេតុ បើកបរដោយអ្នកមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរ ទិសដៅអ្នកលឿង ទៅភ្នំពេញ បញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូ HONDA PCX ពណ៌ខ្មៅ លាយ ក្រហម នេះ បានរ៉េចង្កូតឆ្លងកាត់ចូលកន្លងផ្លូវនៃរថយន្តសណ្ដោងរ៉ឺម៉ក ដែលបញ្ច្រាសទិសគ្នា បណ្តាលឲ្យដួលម៉ូតូ នៅកន្លែងកើតហេតុ ចំណែកបុរសជាប្តី ត្រូវបានរថយន្តកិនរយះខ្លួនដាច់ស្ទើរចេញពីគ្នា ស្លាប់យ៉ាងរន្ធត់ រីឯប្រពន្ធរបួសធ្ងន់ខ្លាំង ដោយឡែកក្មួយស្រីវិញខ្ទេចជើងស្រែកយំដេកនៅលើដី រីឯក្មួយប្រុសម្នាក់ទៀត ខ្ទេចក្បាលចេញឆ្អឹងលលាដ៍សស្ញាចយ៉ាងរន្ធត់ក្នុងថ្លុកឈាម របួសធ្ងន់ទាំង៣នាក់ ត្រូវបានរថយន្តសង្រ្គោះបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ។ រីឯរថយន្តសណ្ដោងរ៉ឺម៉ករត់គេចចេញកើតហេតុ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច ក៏ដូចជាអ្នកដំណើរតាមផ្លូវ និងអ្នកភូមិនៅចំណុចកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញ ជិះម៉ូតូឈ្លោះគ្នាតាមផ្លូវ និងមានក្មេងស្រែកយំថែមទៀត លុះដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ប្តីនេះបើកម៉ូតូទៅចូលគន្លងផ្លូវរថយន្តសណ្តោងរម៉ក ដែលមកបញ្ច្រាសទិសគ្នា បុកនិងកិនស្លាប់ របួសធ្ងន់យ៉ាងរន្ធត់តែម្តង ហើយរថយន្តនោះបន្តបើកគេចទៅបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកកៀនស្វាយ បានចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីស្រាវជ្រាវរករថយន្តដែលពាក់ព័ន្ធមកដោះស្រាយគ្នាបន្តតាមនីតិវិធី ។ ដោយឡែកសពបុរសជាប្តីជាអ្នកបើកបរម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ ករណីនេះជាសារអប់រំមួយដល់អ្នកដែលមានជីវិតគូ គួរអត់ឱនអធ្យាស្រ័យឲ្យគ្នាឲ្យបានច្រើន កុំចង់ឈ្នះរាងខ្លួន អាណិតគ្នាដែលមិនដឹងអី មកពិការ មកវេទនា មកលំបាក ដោយសារកំហឹងមួយឆាវ ដូចករណីនេះ ខ្លួនឯងជាប្តីស្លាប់ ដោយឡែកប្រពន្ធ និងក្មួយៗរបួសធ្ងន់ខ្លាំងណាស់ តើគ្នាខុសអី....៕