About Me

header ads

លោកជំទាវអភិបាលខេត្តប៉ៃលិន អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត

ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាល ខេត្ត ចំនួន០៨មន្ទីរអង្គភាព ក្នុងនោះមាន -មន្ទីរអប់រំ យុវជន និងកីឡា -មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ-មន្ទីរសាធារណការ និងដឹកជញ្ជូន-មន្ទីរបរិស្ថាន-មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ -មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ -មន្ទីរពាណិជ្ជកម្ម និងមន្ទីរសុខាភិបាល ។


ក្នុងនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានធ្វើការជម្រុញណែនាំឲ្យ-បន្តចូលរួមជម្រុញលើកទឹកចិត្ត អប់រំ និងផ្សព្វផ្សាយដល់មន្ត្រីគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុខសុវត្ថិភាព” ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវខិតខំចូលរួមបន្តថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយការពារឯករាជ្យ អធិបតេយ្យជាតិ ត្រូវរួមគ្នាប្រឆាំងដាច់ខាតរាល់សកម្មភាពដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូល ទៅក្នុងស្ថានភាពភាពចលាចល សង្គ្រាមវឹកវរក្នុងសង្គមតាមរយៈការធ្វើបដិវត្តន៍ពណ៌ -ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ -បន្តដឹកនាំមន្ទីរ-អង្គភាពដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាប្រសិទ្ធភាពការងារ និងធ្វើជាគំរូ ល្អសម្រាប់មន្ត្រីក្រោមឱវាទ – ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង និងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ដើម្បីយកមកចូលរួមចំណែកដល់ការអនុវត្តតួនាទីភារកិច្ច ក្នុងអង្គភាពឱ្យកាន់តែល្អ ប្រសើរថែមទៀត និងត្រូវបន្តពង្រឹង និងជំរុញការផ្តល់សេវាធារណៈ និងសេវារដ្ឋបាលនានាជូនដល់ ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយក្រមសីលធម៌ និងមានមនសិការវិជ្ជាជីវៈខ្ពស់ ៕