គេដើរលេងសប្បាយ ឯងនេះបើកឆាកប្រយុ..ទ្ធគ្នា ត្រូវសមត្ថកិច្ចបង្ក្រាបបាន

 ខេត្តកំពត ៖ 

ជនសង្ស័យជាក្មេងទំនើង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ សហការជាមួយអធិការស្រុកឈូក និងអធិការដ្ឋាននគរបាលក្រុងកំពត ឃាត់ខ្លួនបាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។​

ក្នុងនោះយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា « ថ្ងៃបងប្អូនដើរលេងសប្បាយ ឯងនេះបើកឆាកប្រយុទ្ធគ្នា អរគុណលោកអធិការក្រុងបូកគោនិងសហការីលោកអធិការស្រុកឈូករួមនិងសហការី និងលោកអធិការក្រុងកំពតព្រមទាំងសហការី ដែលបានបង្ក្រាបក្រុងក្មេងទំនើងមកពីភ្នំពេញ ដែលបានបង្កហឹង្សារទៅវិញទៅមកក្នុងក្រុងកំពតបានទាន់ពេលវេលា ។