រថយន្ត​ដាច់ហ្រ្វាំង បុ...ករថយន្ត១គ្រឿងទៀត ធ្លាក់ចំណោទយាយម៉ៅពេជ្រនិល របួ...សធ្ង...ន់៤នាក់

 ខេត្តកំពង់ស្ពឺ ៖ 

រថយន្ត​ដាច់ហ្រ្វាំង​ ធ្លាក់ចំណោទយាយម៉ៅពេជ្រនិល បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ត្រូវបានជួយសង្គ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។ ​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២២​ និង៣៩នាទី យប់ថ្ងៃទី​២៨​ កុម្ភៈ​ ២០​២៤​ លើ​ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ម៉ាកHYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ​ ភ្នំពេញ3F-7734 បើកបរដោយឈ្មោះ យា រត្ននា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នករួមដំណើរឈ្មោះ០៣នាក់ ​បើកមកដល់ចំណុចខាងលើ បាន​ដាច់ហ្រ្វាំងរេចង្កូតទៅប៉ះរថយន្ត០១គ្រឿង ម៉ាក HYU​N​D​AI ពណ៌ខៀវ ពាក់ស្លាក​លេខភ្នំពេញ​3F-0​2​68 សណ្ដោ​ងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេ​ខព្រះសីហនុ​4A-1​156 អ្នកបើក​បរមិនស្គាល់អត្តស​ញ្ញាណ (បានចុះរត់គេចពីកន្លែងកើតហេតុ)​ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈរួមមាន របួសមនុស្ស០៤នាក់ ប្រុស ធ្ងន់០២នាក់ (ឈ្មោះ តា រត្ននា.ទូច ពិសី.ស្រួច កក្កដា.និងឈ្មោះឡៃ ស៊ីវម៉េង) ត្រូវបាន​រថយន្តសង្គ្រោះបញ្ជាការដ្ឋានការពារកោះឆ្នេរបញ្ជូនយ​កទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ចំណែករថយន្តទាំង២គ្រឿង ខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ច​នគរបាល​ ចុះពិនិត្យ​ទីតាំង​កើតហេតុ​ និងចំណាត់ការ​តាមនីតិវិធី​ ៕