ជិះម៉ូតូដេញតាមនិងស្រែកចោរៗផ្អើលពេញភូមិ ស្រាប់តែមកបុករថយន្តដឹកទឹកកក ផ្លោ..ងទៅបុ..កនឹងបង្គោលភ្លើង ស្លា...ប់ម្នាក់ និងរបួ..សធ្ង..ន់ម្នាក់

 រាជធានីភ្នំពេញ ៖ 

បុរស២នាក់ជិះម៉ូតូដេញចោរមិនប្រយ័ត្ន រេចង្កូតទៅបុកនឹងរថយន្តដឹកទឹកកក ផ្លោងទៅបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់ នឹងម្នាក់ទៀតរបួសធ្ងន់ នៅក្បែរស្ពានដែកចំការដូង ។ ហេតុការណ៍នេះបានកើតឡើងមកតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកស៊ុយសាគីនិច មួយគ្រឿង មកពីផ្លូវ២១៧ បត់មកស្ពានដែកចំការដូងខាងលិច ហើយក៏ជិះស្រែកថា ចោរៗផ្អើលពេញផ្លូវ លុះដល់ចំណុចកើតហេតុ មិនប្រយ័ត្នក៏រេចង្កូតទៅបុកនិងរថយន្ដដឹកទឹកកក មិនចាំស្លាកលេខ ផ្លោងហោះទៅបុកនឹងបង្គោលភ្លើង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរម្នាក់ និងស្លាប់ម្នាក់នៅទីតាំងចំណុចកើតហេតុ។

ភ្លាមនោះបងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើការទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីមកយកជនរងគ្រោះម្នាក់ យកទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ ។ ក្រោយកើតហើយសមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងប្រគល់សាកសពទៅឲ្យប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕